បាញ់​មួយ​គ្រាប់​ចំ​ភ្លៅ​គូភាគី​រត់គេច​មួយ​យប់​ព្រឹក​ឡើង​ប៉ូលិស​ឃាត់ខ្លួន​

858
ចែករម្លែក
  • 45
    Shares

​ដោយៈ​អង្គរតូច​/​សៀមរាប​:​ផ្តើមចេញពី​ការដណ្តើម​ប្រយោជន៍​ព្រៃឈើ​បុរស​ម្នាក់​បាន​ទាញ​កាំភ្លើង​បាញ់​ទៅលើ​គូភាគី​បណ្តាលឱ្យ​រងរបួស​ធ្ងន់​ចំ​ភ្លៅ​ហើយក៍​រត់គេចខ្លួន​ព្រឹក​ឡើង​ប៉ូលិស​ឃាត់ខ្លួន​។​ហេតុការណ៍​នោះបាន​នៅ​យប់​ថ្ងៃទី​១៦​ខែឧសភា​ឆ្នាំ​២០១៨​ក្នុង​មូលដ្ឋាន​ស្រុក​ស្វាយ​លើ​។​

​លោក​វរ​សេនី​ឯក​ស៊ុន អេង អធិការនគរបាល​ស្រុក​ស្វាយ​លើ​បានឱ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ​ព្រីង​ផន​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​នៅ​ភូមិ​ត្រពាំង​ពពេល​ឃុំ​ត​តា​សៀម​ស្រុក​ស្វាយ​លើ​រងរបួស​ដោយ​ក្បាល​គ្រាប់​បៀម​ជាប់​ភ្លៅ​ខាង ស្តាំ​។​ឯ​ជនបង្ក​មានឈ្មោះ​រ៉ី ភេទ​ប្រុស​នៅ​ភូមិ​រុងរឿង ឃុំ​ក​ន្តួ​ត​ស្រុក​ស្វាយ​លើ​ខេត្តសៀមរាប​។​

លោក​បន្តថា​អង្គហេតុ​នៃ​រឿង​ជនរងគ្រោះ​និង​ជនសង្ស័យ​មាន​ជម្លោះ​រឿង​ជីក​គល់ឈើ​(​ធ្នង់​)​។​ក្រោយពី​បាញ់​ជនរងគ្រោះ​ឱ្យ​របួស ជនសង្ស័យ​បាន​រត់គេចខ្លួន​ព្រឹក​ឡើង​ប៉ូលិស​ឃាត់ខ្លួន​។​លោក​អធិការ​បញ្ជាក់ថា​នៅ​ព្រឹក​ថ្ងៃទី​១៧​ខែឧសភា​នេះ​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ហើយ​។​ពេលនេះ​កំពុង​សាកសួរ​អំពី​ហេតុផល​ដែលនាំឱ្យ​ឈានទៅរក​ការផ្ទុះអាវុធ​។

ទោះបី​លោក​អធិការ​នៅ​ពុំទាន់​បញ្ជាក់ថា​ជនសង្ស័យ​ជាន​ណា​មានមុខ​របរ​អ្វី​ទើប​មាន​កាំភ្លើង​ប្រើ​.?.​ហើយ​កាំភ្លើង​នោះ​ធុន​អ្វី​? តែ​លោក​បញ្ជាក់ថា​កាំភ្លើង​នោះ​ប្រភេទ​កាំភ្លើង​វែង​៕S/

​បាញ់​មួយ​គ្រាប់​ចំ​ភ្លៅ​គូភាគី​រត់គេច​មួយ​យប់​ព្រឹក​ឡើង​ប៉ូលិស​ឃាត់ខ្លួន​