បាញ់​អបអរ​មង្គលការ បែរជា​បាញ់​ចំ​កូន​កម្លោះ​ស្លាប់​កណ្តាល​ពិធី​

3299
ចែករម្លែក

​ប៉ូលិស​ឥណ្ឌា កាលពី​ថ្ងៃ​អង្គារ​ទី​០១​ឧសភា បាន​ចាប់ខ្លួន​បុរស​ម្នាក់​ចំពោះ​ការសម្លាប់​កូន​កម្លោះ​ម្នាក់​នៅពេលគា​ត់បាញ់​អបអ​រ​ពិធីមង្គលការ​របស់​កូន​កម្លោះ​ដែលជា​​មិត្ត​។​

​វីដេអូ​បង្ហាញ ស៊ូ​នី​ល វឺ​ម៉ា អាយុ​២៥​ឆ្នាំ ត្រូវ​គ្រាប់​ចំ​ដើមទ្រូង​កាលពី​យប់​ថ្ងៃអាទិត្យ ក្នុងពេល​ដែល​គាត់​ប្រារព្វ​ពិធី​មង្គលការ​តាម​បែប​សាសនា​ហិណ្ឌូ​។​វីដេអូ​ក៏​បាន​បង្ហាញ​​មិត្ត​របស់​វឺ​ម៉ា ដោះ​សោ​កាំភ្លើង​ខ្លី​មុន​ពេល​វា​ផ្ទុះ​ឡើង​និង​ត្រូវ​កូន​កម្លោះ​នៅ​ចំពោះមុខ​ភ្ញៀវ​និង​អ្នករៀបចំ​ពិធី​។​កូន​កម្លោះ​បាន​យកដៃ​ខ្ទ​ប់ទ្រូង​និង​បង្ហាញ​ទឹកមុខ​ឈឺ ខណៈ​​អ្នក​រៀបចំ​ពិធី​ហាក់​ស្រឡាំងកាំង​។​

​នាយ​ប៉ូលិស​ស៊ើបអង្កេត​ក្នុងស្រុក​មួយ​ក្នុង​រដ្ឋ​អ៊ុត​តា ប្រា​ដែស បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ថា​” គាត់​បាន​សារភាព​ថា​បាញ់​មែន តែ​ការស៊ើបអង្កេត​នៅ​បន្ត​។​​យើង​បាន​រកឃើញ​កាំភ្លើង​របស់​ជនដៃដល់​”​។​

​អ្នកបាញ់​ដែល​អាច​ប្រឈម​ការចោទប្រកាន់​ឃាតកម្ម បាន​រត់គេចខ្លួន​រហូត​ដល់​ពេល​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​អង្គារ​នៅ​ទីប្រជុំជន​មួយ​។​

​សូម​បញ្ជាក់​ការ ការ​បាញ់កាំភ្លើង​អបអរ​ក្នុង​ពិធី​ផ្សេងៗ​មិន​ត្រូវបាន​អនុញ្ញាត​ទេ​នៅ​ឥណ្ឌា តែ​វា​ត្រូវបាន​អនុវត្ត​ជា​ធម្មតា​និង​គ្រាប់​ហើរ​ត្រូវ​មនុស្ស​ក៏​កើត​មាន​ជារឿយៗ​។​

​កាលពី​ខែ​កុម្ភៈ ការបាញ់​អបអរ​ក្នុង​ពិធីមង្គលការ​មួយ​នៅ​ក្រុង​ញូវដេល្លី បណ្តាល​អោយ​ផ្លាត​គ្រាប់​ត្រូវ​កូន​កម្លោះ​ម្នាក់​ស្លាប់​ភ្លាម​៕​ដោយ​៖​វាសនា​

ប៉ូលិសបានអោយដឹងថា ជនដៃដល់បានបាញ់២គ្រាប់