បាឋកថា​ស្តីអំពី «​វិស័យ​ស្រាវជ្រាវ​បុរាណវិទ្យា​និង​ការរកឃើញ​ថ្មីៗ នៅ​ប្រទេស​វៀតណាម​»

187
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: បាឋកថា​ស្តីអំពី «​វិស័យ​ស្រាវជ្រាវ​បុរាណវិទ្យា​និង​ការរកឃើញ​ថ្មីៗ នៅ​ប្រទេស​វៀតណាម​» នឹង​រៀបចំ​ធ្វើឡើង​នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩​ខាងមុខនេះ ចាប់ពី​ម៉ោង​៩:០០​នាទី​ព្រឹក ដល់​ម៉ោង​១១:០០​នាទី នៅ​សាលសន្និសីទ​អង្គរ ក្រុង​សៀមរាប ខេត្តសៀមរាប​។ នេះ​គឺជា​ការលើកឡើង​របស់​មន្ត្រី​នៃ​អាជ្ញាធរ​ជាតិ​អប្សរា នា​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​។​

​មន្ត្រី​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​និយាយថា ប្រតិភូ​សមាជិក​បណ្ឌិត​សភា​វិទ្យាសាស្ត្រ​សង្គម និង​បច្ចេកវិទ្យា នៃ​ប្រទេស​វៀតណាម លោក NGUYEN GIANG HAI ក្នុង​ដំណើរ​ទស្សនា​កិច្ច​សិក្សា​នៅ​អង្គរ ដើម្បី​ពិភាក្សា​ការងារ​សហការ​ទៅ​អនាគត​ជាមួយ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អ​ប្សា នឹងធ្វើ​បាឋកថា​អំពី «​វិស័យ​ស្រាវជ្រាវ​បុរាណវិទ្យា​និង​ការរកឃើញ​ថ្មីៗ​នៅ​ប្រទេស​វៀតណាម​» ដែល​បាឋកថា​នេះ​នឹង​បង្ហាញ​អំពី​គម្រោង​ផ្លាស់ប្ដូរ​ការបណ្តុះបណ្តាល​អ្នកស្រាវជ្រាវ និង​ការស្រាវជ្រាវ​ថ្មីៗ របស់​វៀតណាម មាន​វិស័យ​បុរេប្រវត្តិ និង​ស្ថានីយ​កំពង់ផែ​អន្តរជាតិ​នៅ​អូរ​កែវ របស់​ចក្រភព​ហ្វូណន​។​

​មន្ត្រី​ដដែល​បាន​បន្តថា ដើម្បី​ជ្រាប​កាន់តែច្បាស់​អំពី​បាឋកថា​ស្តីអំពី «​វិស័យ​ស្រាវជ្រាវ​បុរាណវិទ្យា​និង​ការរកឃើញ​ថ្មីៗ​នៅ​ប្រទេស​វៀតណាម​» អាជ្ញាធរ​ជាតិ​អប្សរា​សូម​គោរព​អញ្ជើញ​អស់លោក លោកស្រី មន្ត្រី បុគ្គលិក​គ្រប់​ស្ថាប័ន អ្នកស្រាវជ្រាវ សិស្សានុសិស្ស និង​សាធារណជន​ទាំងអស់ ចូលរួម​សិក្សា ស្តាប់​បាឋកថា​នេះ​ដើម្បី​ស្វែងរក​ប្រយោជន៍​ក្នុងការ​បង្កើន​ចំណេះដឹង នៅ សាលសន្និសីទ​អង្គរ ក្រុង​សៀមរាប នា​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩​ខាងមុខនេះ​៕ ល​