បាតុកម្ម​សាជាថ្មី​នៅ​អ៊ីរ៉ាក់​បណ្តាលឱ្យ​ស្លាប់ ៤២ នាក់​

233
ចែករម្លែក

​អង្គការ​ឃ្លាំមើល​និង​ប្រភព​សន្តិសុខ​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា ការធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​សាជាថ្មី​នៅ​ទូទាំងប្រទេស​អ៊ីរ៉ាក់​បាន​បណ្តាលឱ្យ​មនុស្ស​ជាង ៤០ នាក់​ស្លាប់​កាលពី​ថ្ងៃ​សុក្រ​ទី​២៥​តុលា​តាមរយៈ​ឧស្ម័ន​បង្ហូរទឹក ភ្នែក​គ្រាប់​ពិត និង ការដុត​ភ្លើង​។​

​ការតវ៉ា​នេះ​តំណាងឱ្យ​ដំណាក់កាល​ទី ២ នៃ​ចលនា​តវ៉ា​រយៈពេល​មួយ​សប្តាហ៍​នៅ​ដើមខែ​តុលា​នេះ ដែល​បានបញ្ចប់​ទៅដោយ​មនុស្ស​ជាង ១៥០ នាក់​បាន​ស្លាប់​។​

​ការប្រមូលផ្តុំ​គ្នា​នេះ​គ្រោង​បន្ត​ចាប់ពី​ថ្ងៃ​សុក្រ ជាមួយ​អ្នកដើរតួ​សំខាន់ៗ​ជាច្រើន​ចាប់ពី​អាជ្ញាធរ​និកាយ​ស៊ី​អ៊ី​ត​ជាន់ខ្ពស់​បំផុត​របស់​អ៊ីរ៉ាក់​រហូតដល់​អង្គកា​រ​សហប្រជាជាតិ​បាន​ជំរុញឱ្យមាន​ការអត់ធ្មត់​។​

​ពួកគេ​បានចាប់ផ្តើម​ធ្វើបាតុកម្ម​មុន​កាលកំណត់​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ហើយ​ស្ងប់ស្ងាត់​ទៅវិញ​នៅពេល​ល្ងាច​ថ្ងៃ​ដដែល ជាមួយ​ក្រុមបាតុករ​បា​ន​ផ្តោះ​ប្តូរ​ផ្កា​ជាមួយ​កងកម្លាំង​សន្តិសុខ ហើយ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ទទូចថា ប៉ូលិស​នឹង​ការពារ​អ្នក​តវ៉ា​។​

​ប៉ុន្តែ​នៅ​ល្ងាច​ថ្ងៃ​សុក្រ បាតុកម្ម​នៅ​ទូទាំងប្រទេស​បាន​ឈានដល់​អំពើហិង្សា​ដែល​បណ្តាលឱ្យ​ក្រុមបាតុករ​ចំនួន ៤២ នាក់​ស្លាប់​។ យ៉ាងហោចណាស់​ពាក់កណ្តាល​នៃ​អ្នកស្លាប់​ទាំង​នោះបាន​វាយប្រហារ​ទីស្នាក់ការ​កណ្តាល​របស់​កងកម្លាំងប្រដាប់អាវុធ​ឬ​ស្ថាប័ន​រដ្ឋាភិបាល​។​

​ប្រភព​សន្តិសុខ​បាន​ប្រាប់ AFP ថា​មនុស្ស ១២ នាក់​បាន​ស្លាប់​នៅ​ភាគខាងត្បូង​ទីក្រុង​ឌី​វ៉ា​នី​យ៉ា ខណៈ​ដុត​ទីស្នាក់ការ​កណ្តាល​នៃ​អង្គភាព Badr ដែលជា​ផ្នែក​មួយ​នៃ​កងកម្លាំង​ទាហាន​ប៉ា​រ៉ា Hashed al-Shaabi​។​

​យោងតាម​ស្នងការ​សិទ្ធិមនុស្ស​អ៊ីរ៉ាក់ មនុស្ស​៣០​នាក់​ទៀត​ស្លាប់​នៅ​ទីក្រុង​ផ្សេងៗ​ទៀត​។ អង្គការ​នេះ​បន្តថា មនុស្ស​ទាំង ៣០ នាក់​នោះ​ស្លាប់​ដោយសារ​ការបាញ់​កាំភ្លើង​គ្រាប់​ពិត ឬ ឧស្ម័ន​បង្ហូរទឹកភ្នែក​នៅ​រដ្ឋធានី​កា​ប៊ុល និង ខេត្ត​បួន​ផ្សេងទៀត​នៅ​ភាគខាងត្បូង​។​

​មនុស្ស​ជាច្រើន​នាក់​បាន​ស្លាប់ ខណៈ​ប៉ុនប៉ង​សម្រុកចូល​ការិយាល័យ Asaib Ahl al-Haq ដែលជា​អង្គភាព​កងទ័ព​ផ្សេងទៀត​របស់​អ៊ីរ៉ាក់ នៅក្នុង​ទីក្រុង​ចំនួន​ពីរ​នៅ​ភាគខាងត្បូង​។

​សភា​គ្រោង​នឹង​កោះប្រជុំ​នៅ​ថ្ងៃ​សៅរ៍​ទី​២៦​តុលា​នេះ​ដើម្បី​ពិភាក្សា​អំពី​ការតវ៉ា​នេះ​បន្ថែមទៀត​៕ ដោយ៖ កញ្ញាដាលីស

បាតុករ ៤២ នាក់​ស្លាប់​ក្នុងការ​តវ៉ា​នៅ​អ៊ីរ៉ាក់​កាលពី​ថ្ងៃ​សុក្រ