បាតុករ​សំរុកចូល​សភា​អឺរ៉ុប ៤៥០​នាក់​ត្រូវ​ចាប់ខ្លួន​

826
ចែករម្លែក

មនុស្សដល់ទៅ៤៥០នាក់ត្រូវបានចាប់ឃាត់ខ្លួននៅក្នុងការប្រឆាំងតវ៉ាគ្មានការអនុញ្ញាតមួយនៅទីក្រុងព្រុចសែលប្រទេសបែលហ្សិច កាលពីថ្ងៃសៅរិ៍ ដោយមនុស្ស១០នាក់ត្រូវនាំឡើងតុលាការ នេះបើតាមការិយាល័យរដ្ឋអាជ្ញាបានប្រកាស។

ការិយាល័យបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការិយាល័យរដ្ឋអាជ្ញាក្រុងព្រុចសែល អាចផ្តល់ព័ត៌មានតាមក្រោយ។នៅក្នុងដំណាក់កាលនេះការចេញដីកាចាប់ខ្លួនត្រូវបានបញ្ជាក់សំរាប់មនុស្ស១០នាក់។មនុស្សដល់ទៅ៤៥០នាក់ត្រូវបានឃាត់ខ្លួននៅក្នុងការប្រឆាំងតវ៉ា»។

នៅហូឡង់ ក៏មានការតវ៉ាប្រឆាំងមួយនៅក្រៅសភាក្នុងក្រុងឡាអេ ដោយមានអ្នកចូលរួមប្រមាណ១០០នាក់។

ការជួបជុំតវ៉ាខុសច្បាប់របស់ក្រុមអាវកាក់ពណ៌លឿងនៅព្រុចសែលបានរាលដាលមកពីការតវ៉ាប្រឆាំងនៅបារាំងដែលប្រឆាំងនឹងការដំឡើងពន្ធប្រេងដោយសារពួគេគិតថានឹងធ្វើអោយប៉ះពាល់ជីវភាពរស់នៅរបស់ប្រជាជនបារាំងទូទៅ ជាពិសេសអ្នកក្រដែលកំពុងត្រដរស់ស្រាប់។

នៅបារាំងកាលពីថ្ងៃសៅរិ៍ មនុស្សជិត១០០០នាក់ត្រូវបានចាប់ខ្លួននៅទូទាំងប្រទេសនិងជាងមួយរយនាក់រងរបួសក្នុងការប្រឈមមុខគ្នាជាថ្មីរវាងបាតុករអាវកាក់ពណ៌លឿងនិងប៉ូលិស៕ដោយ៖វាសនា