បាតុភូត​ចម្លែក​! ទឹកស្ទឹង​កក ចេញ​រាង​មូល​ដូច UFO បង្ក​ការភ្ញាក់ផ្អើល​

444
ចែករម្លែក

ទឹកស្ទឹង​ដែល​កក​ចេញ​រាង​មូល យ៉ាង​ចម្លែក​ដូច​យាន UFO របស់​មនុស្ស​ក្រៅ​ភព​កំពុង​បង្ក ការភ្ញាក់ផ្អើល នៅក្នុង​ទីក្រុង​មួយ នៃ​រដ្ឋ​ម៉េ​ន (Maine) សហរដ្ឋអាមេរិក​។​

​បាតុភូតធម្មជាតិ​នេះ បានកើត​ឡើង កាលពី​ចុង​សប្តាហ៍​កន្លងទៅ នៅ​ទីក្រុង​វ៉េ​ស​ប្រ៊ូ​ក (Westbrook) រដ្ឋ​ម៉េ​ន ក្នុង​ស្ទឹង​ព្រី​សាំ​ស្កុ​ត (Presumpscot River) ហើយ​មាន​មនុស្សម្នា ជាច្រើន ផ្អើល​នាំគ្នា​ទៅ​មើល​។

​អ្នកស្រុក​ម្នាក់ ឈ្មោះ ដូ​ក បឺត​ថលស៍​មែន (Doug Bertlesman) បាន​ប្រាប់​កាសែត Portland Press Herald ថា​”​វា​ពិតជា​គួរឱ្យ​ទាក់ទាញ​មែនទែន​។ វា​ជា​បាតុភូត​ដ៏​ចម្លែក​ដែល​អ្នក​មិន​ធ្លាប់ ឃើញ​នៅក្នុង​ស្ទឹង​នេះ​”​។​

​តាម​ការប៉ាន់ស្មាន ទឹក​ដែល​កក​នេះ មាន​ទំហំ​បន្ទាត់​ផ្ចិត​ប្រហែល ៩២ ម៉ែត្រ ដែល​អាច​ធំ​បំផុត ក្នុង​ប្រវត្តិសាស្ត្រ សម្រាប់​បាតុភូតធម្មជាតិ​បែបនេះ​។​

​យោងតាម​សេចក្តីរាយការណ៍​នានា បានឱ្យដឹងថា ទឹក​ដែល​កក ចេញ​ជា​រាង​មូល​ធំ​បំផុត គឺមាន​ទំហំ​បន្ទាត់​ផ្ចិត ៤៩ ម៉ែត្រ​នៅ​ស្ទឹង Pite River ក្នុងប្រទេស​ស៊ុយអែត ក្នុង​ឆ្នាំ​១៩៨៧៕ ប្រែ​សម្រួល​ដោយ​៖ ខុម