បាតុភូត​រន្ទះ​ផ្ទួនៗ​បាញ់​ទម្លុះ​ខ្យល់​គួច​យ៉ាង​ធំ​ដ៏​កម្រ​បានឃើញ​

272
ចែករម្លែក

អ្នក​ថតរូប​ម្នាក់​បាន​ប្រថុយ​ជីវិត​តាម​ប្រមាញ់​រូបភាព​ញាក់សាច់ ដែល​បង្ហាញ​ពី​បាតុភូត​រន្ទះ​ផ្ទួនៗ​បាញ់​ទម្លុះ​ខ្យល់​គួច​ដ៏​កំណាច tornado ក្នុង​រដ្ឋ​ឃែ​ន​សាស (Kansas) សហរដ្ឋ​អាម៉េរិក​។ លោក ហ្គ្រេ​ក ច​ន​សុន (Greg Johnson) វ័យ ៤៩ ឆ្នាំ​មកពី​ក្រុង​រ៉េ​ហ្គី​ណា (Regina) ដែលជា​អ្នកប្រមាញ់​ខ្យល់ព្យុះ​ថត​បាន​រូបភាព​ដ៏​អស្ចារ្យ​ទាំងនេះ​អំឡុងពេល​ព្យុះ​រន្ទះ​នៅ​ក្រុង​ខូ​ល​ប៊ី (Colby) រដ្ឋ​ឃែ​ន​សាស កាលពីដើម​ឆ្នាំនេះ​។

Lightning strike rips through

​យោងតាម​អ្នកប្រមាញ់​ខ្យល់ព្យុះ​រូបនេះ​បានឱ្យដឹងថា អាកាសធាតុ​ឆ្នាំនេះ​ពិតជា​កាច​ណាស់​ដោយមាន​ខ្យល់ព្យុះ​កំណាចៗ​ខុសរដូវ​ខ្យល់​គួច ដែលជា​ធម្មតា​ចាប់ផ្តើម​ពី​ខែមេសា ដល់​ខែមិថុនា​។ ទោះបី​ជាមាន​ភាពគ្រោះថ្នាក់​យ៉ាងណាក្ដី ក៏​បុរស​ក្លាហាន​ខាងលើ​និយាយថា គាត់​ពិតជា​រំភើប​ណាស់​ពេល​បាន​តាម​ប្រមាញ់​ព្យុះ​ម្ដងៗ ហើយ​រូបភាព​ទាំងនេះ​គឺជា​បាតុភូត​ដ៏​កម្រ​នឹង​បានឃើញ​៕ ប្រែ​សម្រួលៈ ខុម

Lightning strike rips through
Lightning strike rips through
Lightning strike rips through
Lightning strike rips through