បាត់ដំបង​ភ្ញៀវ​កើនឡើង​ជិត​២០​ភាគរយ​ក្នុងឱកាស​បុណ្យចម្រើនព្រះជន្ម​ព្រះករុណា​

1098
ចែករម្លែក
បាត់ដំបង​ភ្ញៀវ​កើនឡើង​ជិត​២០​ភាគរយ​ក្នុងឱកាស​បុណ្យចម្រើនព្រះជន្ម​ព្រះករុណា​

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​លោក​នួន​ថា​អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​បានឱ្យដឹងថា​ក្នុងឱកាស​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​ព្រះករុណា​ព្រះមហាក្សត្រ​កម្ពុជា​ចាប់ពី​ថ្ងៃទី​១១​ដល់​១៥​ខែឧសភា​ឆ្នាំ​២០១៩​មាន​ភ្ញៀវទេសចរ​មក​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តបាត់ដំបង​ជិត​បី​ម៉ឺន​នាក់​។​ចំនួន​នេះ​មានការ​កើនឡើង​ជិត​២០​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំមុន​។​
​ក្នុង​រយៈពេល​នេះ​ភ្ញៀវ​ជាតិ​ចំនួន​២៧.៥០០​នាក់​គឺ​កើនឡើង​១៨,១៥​ភាគរយ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨​ដែលមាន​ចំនួន​២៣.០៨៦​នាក់​។​ចំណែក​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​១៨៨​នាក់​ថយចុះ​១,០៥​ភាគរយ​បើ​ប្រៀបធៀប​នឹង​ឆ្នាំមុន ដែលមាន​ចំនួន​១៩០​នាក់​។​
លោក​អនុប្រធាន​មន្ទីរ​បាន​បន្តថា​ឆ្នាំនេះ​ភ្ញៀវ​សរុប ២៧.៦៨៨ នាក់ កើនឡើង ១៨,៩៦​ភាគរយ បើ​ប្រៀបធៀប​នឹង ឆ្នាំ​២០១៨ មាន​ចំនួន ២៣.២៧៦​នាក់​។​ភ្ញៀវ​ភាគច្រើន​ទៅ​ជិះ​ឡូរី​(​រទេះ​ ​ភ្លើង​ឬ​ស្សី​នៅ​ស្រុក​បាណន់​និង​ដើរលេង​តាម​រមណីយដ្ឋាន​អាង​កំពីងពួយ​,​ទឹកធ្លាក់​នៅ​ស្រុក​រតនមណ្ឌល​ជាដើម​៕សរន