បាត់​កូនក្រមុំ​ឪពុកម្តាយ​ដើរ​ស្វែងរក​សង្ស័យ​រត់តាម​សង្សារ

785
ចែករម្លែក

(​ភ្នំពេញ​)៖​នារី​ស្រស់ស្អាត​ម្នាក់​បំរើកា​រលក់​ខោអាវ​តាម​ផ្ទះ​បន្ទាប់ពី​ចាក​ចេញពីផ្ទះ ទៅធ្វើ​ការងារ ស្រាប់តែ​បាត់​រហូត មិនឮ​ដឹងថា​ទៅណា​ទាំង​គ្មាន​ដំណឹង ឪពុកម្តាយ​មាន​ត្រឹម​ដើរ​ស្វែងរក អស់​រយៈពេល​១០​ថ្ងៃ​នៅតែ​មិនឃើញ ។​

ក្មេងស្រី​ដែល​បាត់​ខ្លួន​នោះ​ឈ្មោះ​លី​ចិន​ភេទ​ស្រី​អាយុ​១៩​ឆ្នាំមាន​មុខរបរ​លក់​ខោអាវ​តាម​ផ្ទះ​មាន​ឳ​ពុក​ឈ្មោះ​ប៉ិត​សុង​អាយុ​៤៥​ឆ្នាំមាន​មុខរបរ​ធ្វើស្រែ​ម្តាយ​ឈ្មោះ​ឈន​ច​ន​អាយុ​៤០​ឆ្នាំមាន​មុខរបរ​ធ្វើស្រែ​អ្នក​ទាំង​៣​នាក់​មាន​ស្រុកកំណើត​នៅ​ភូមិ​ដំណក់​ឃុំ​ឈើ​តុម​ស្រុក​ស្រុក​គគរ​ខេត្តពោធិ៍សាត់​។​

​ម្តាយ​ក្មេងស្រី​បានឱ្យដឹងថា​កូនស្រី​របស់គាត់​បានចេញ​ពី​ស្រុកកំណើត​មក​ធ្វើ​ការលក់​ខោអាវ​ឱ្យគេ​នៅតាម​ផ្ទះ​នៅ​ម្តុំ​អាគារ​៤២​ជាន់​ក្នុង​សង្កាត់​បឹង​កេងកង​ទី​១​ខណ្ឌចំការមន​បាន​រយៈពេល​មួយឆ្នាំ​មកហើយ​។​ក៏ប៉ុន្តែ​តាំងពី​កូន​របស់គាត់​មក​ធ្វើការ​នៅ​ទីនោះ​រយៈពេល​មួយឆ្នាំ​មក​រូបគាត់​មិនដែល​ស្គាល់​និង​មិនដែល​មកលេង​នៅ​កន្លែង​កូន​ធ្វើការ​នោះទេ​រហូតដល់​បាត់​កូនស្រី​កន្លងមក​រូបគាត់​ទាក់ទង​កូនស្រី​ទៅតាម​ទូរស័ព្ទ​ហើយ​កូនស្រី​របស់​បាន​លេង​ផ្ទះ​ក្នុង​មួយខែ​ម្តង​រាងរាល់​បើកប្រាក់​ខែ​រួច​។​

ម្តាយ​ក្មេងស្រី​បានឱ្យដឹងថា​កូន​របស់គាត់​បានមក​ធ្វើការ​ជាមួយ​មិត្តភក្តិ​បន្ទាប់ពី​បាត់​ណឹ​ង​កូនស្រី​គាត់​រូបគាត់​បាន​ទៅ​សួរដំណឹង​ពី​មិត្តភក្តិ​របស់​កូន​គាត់​ដែរ​តែ​មិត្តភក្តិ​របស់គេ​បាន​ប្រាប់​គាត់​ថា​មីង​បាន​ប្តូរ​ទៅ​លក់​ជាមួយ​ថៅកែ​ផ្សេង​ដោយ​រូបគេ​ក៏​មិនដែល​ស្គាល់​ទីតាំង​លក់​នោះដែរ​។

​ម្តាយ​ក្មេងស្រី​បាន​បន្តថា​នៅមុន​ពេល​បាត់​កូនស្រី​របស់គាត់​នៅ​ថ្ងៃទី​០៣​ខែមិថុនា​ឆ្នាំ​២១៧​កូនស្រី​របស់គាត់​បាន​មកលេង​ផ្ទះ​ដើម្បី​ចូលរួម​ការបោះឆ្នោត​បន្ទា​ប់​ពី​ចូលរួម​បោះឆ្នោត​រួច​នៅ​ថ្ងៃទី​០៧​ខែ​ឆ្នាំ​ដដែល​កូនស្រី​របស់គាត់​បាន​សូម​គាត់​ត្រឡប់​ទៅធ្វើ​ការ​វិញ​នៅ​ភ្នំពេញ​។​

​រហូតដល់​ថ្ងៃទី​២៦​ខែ​ឆ្នាំ​ដដែល​រូបគាត់​បានខ​ល​ចូលទៅ​លេខ​ទូរស័ព្ទ​របស់​កូនស្រី​គាត់​បាន​ប្រាប់​កូនស្រី​ថា​ខែ​និង​កូន​ឈប់​ធ្វើការ​និង​ទៅមក​ធ្វើការ​រោងចក្រ​នៅ​ស្រុក​យើង​វិញ​ហើយ​កូនស្រី​បាន​ព្រម​ឈប់​ហើយ​បាន​ប្រាប់​ទៅ​រូបគាត់​ថា​ចាំ​បើកប្រាក់​ខែ​រួច​ចាំ​ខ្ញុំ​ត្រឡប់ទៅផ្ទះ​វិញ​រួច​បាន​បិត​ទូរស័ព្ទ​ទៅ​។

​លុះ​នៅ​ថ្ងៃទី​២៧​ខែ​ឆ្នាំ​ដដែល​រូបគាត់​បានខ​ល​ទៅ​លេខ​ទូរស័ព្ទ​របស់​កូនស្រី​គាត់​ម្តងទៀត​ស្រាប់តែ​មិន​ចូល​បិត​ទូរ​ស្ទ័​មិនអាច​ទាក់ទង​បាន​រហូត​ដល់ពេល​នេះហើយ​រូបគាត់​និង​ប្តី​បាន​ដើររក​និង​សួរ​តាមរយៈ​មិ​ត​ភក្តិ​របស់គេ​ក៏​គ្មាន​លេចឮ​ដំណឹង​អ្វើ​សោះ​។​
​ឪពុក​-​ម្តាយ​នារី​ខាងលើ​លើកដៃ​អំពាវនាវ​ផងដែរ​ដល់​សមត្ថកិច្ច​ដល់​បងប្អូន​ជា​សាធារណៈជន​ប្រសិន​កាលបើ​ឃើញ​ក្មេងស្រី​ដូច​មាន​ភិនភាគ​ខាងលើ មេត្តាជួយ ឃាត់ និង​ផ្តល់ព័ត៌មាន ដល់​ក្រុមគ្រួសារ​៕