បាត់​ខ្លួន​មួយថ្ងៃ​រកឃើញ​សាកសព​អណ្តែត​ទើ​លើ​ឆ្នេរ​ខ្សាច់​សមុទ្រ​ខេត្ត​ព្រះសីហនុ​

331
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​អ្នកស្រុក​ប្រទះឃើញ​សាកសព​បុរស​ជនជាតិ​ចិន​ម្នាក់​អណ្តែត​មក​ទើ​លើ​ឆ្នេរ​ខ្សាច់​សមុទ្រ​អូ​ត្រេះ​ក្នុង​សង្កាត់​លេខ​៤​ក្រុង​,​ខេត្ត​ព្រះសីហនុ​កាលពី​ព្រឹក​ថ្ងៃទី​២៧​ខែសីហា​ឆ្នាំ​២០១៩ ។​​សមត្ថកិច្ច​ប្រាប់ថា​បុរស​ជនជាតិ​ចិន​មួយរូប​ដែល​ចុះ​លេង​ទឹកសមុទ្រ​នៅ​ឆ្នេរ​អូរត្រេះ​ចំពេល​មាន​រលក​ខ្លាំង​កាលពី​យប់​ទាបភ្លឺ​ថ្ងៃទី​២៦​ខែសីហា​ឆ្នាំ​២០១៩​រួច​ក៏​បាត់​ខ្លួន​ពេញ​មួយថ្ងៃ​មក​នោះ​។​ស្រាប់តែ​ប្រទះឃើញ​សាកសព​អណ្តែត​មកលើ​ឆ្នេរ​អូរត្រេះ​ក្នុង​សង្កាត់​លេខ​៤​នា​ព្រឹក​នេះ ។​

​សមត្ថកិច្ច​សន្និដ្ឋាន​ជំ​ហ៊ាន​ដំបូង​ថា​ជនរងគ្រោះ​អាច​ស្លាប់​ដោយ​លង់ទឹក ។​ទោះជា​យ៉ាងនេះ​ក្តី សមត្ថកិច្ច​បញ្ជាក់ថារ​ង់​ចាំ​ការធ្វើ​កោសល្យ​វិ​ច្ច​យ័​ពី​នគរបាល​បច្ចេកទេស​សិ​ន​ដើម្បី​កំណត់​ច្បាស់​ពី​ការស្លាប់ និង​អត្តសញ្ញាណ​បន្ថែម​របស់​ជនរងគ្រោះ​៕S/​