បាត់​ខ្លួន​៤​ថ្ងៃ​ប្រទះឃើញ​ចង​.​ក​សម្លាប់ខ្លួន​នៅលើ​ដើម​ស្តៅ​ក្នុង​ដីឡូត៍​មួយកន្លែង

99
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ដោយ​សាច់ញាតិ​និង​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សាកសព​បុរស​ម្នា​ក់បាន​ចង​.​ក​សម្លាប់ខ្លួន​ជាប់​ចុង​ដើម​ស្តៅ​។​ហេតុការណ៍​នេះ​កើតឡើង​ក្នុងភូមិ​កោះនរា​សង្កាត់​និរោធ​ខណ្ឌ​ច្បារអំពៅ​កាលពី​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៩ ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​អត្តឃាត​ជន​ឈ្មោះ​អ៊ឹម​ចាន់​ប្រ​សេត​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ (​មាន​ជំងឺ​ស​សៃ​ប្រសាទ​) រស់នៅ​ភូមិ​កោះនរា សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​នគ​របាល​ប៉ុស្តិ៍​និរោធ​បាន​សហការ​ជាមួយ​នគរបាល​ជំនាញ​ខណ្ឌចំការមន​ចុះមក​ធ្វើការ​ពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ​ទៅលើ​សាកសព​បានឱ្យដឹងថា​ពិតជា​ចង​.​ក​សម្លាប់ខ្លួន​ពិតប្រាកដ​មែន​៕S/​