បាត់​មុខ​តារា​ប្រុស នូ ជ័យ​រិទ្ធី យូរ​ការពិត​ធ្លាក់​ឈឺ​ធ្ងន់​សោះ​

443
ចែករម្លែក

​ភ្នំពេញៈ​តារា​សម្តែង​ល្បី​ក្នុង​រឿង​ភាគច្រើន និង ថត​បទ​ខារ៉ាអូខេ​លោក នូ ជ័យ​រិទ្ធី ហៅ “​តូ​” ដែល​បាត់​មុខ​ស្ងាត់ឈឹង​ពី​ពិភព​សិល្បៈ​នោះ បានបង្ហាញ​ខ្លួន​វិញ​ក្លាយជា​អ្នកជំងឺ ធ្ងន់​និង ប្រែ​រូបរាង​ពី​បុរស​ង្ហា​មក​ស្គម​ដូច​មនុស្ស​ដាច់បាយ​។​

​កាលពី​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៩ តារា​សម្តែង​ស្រី​ពីរ​បងប្អូន​គឺ កញ្ញា ម៉ា​នី​តា និង ម៉ា នី​កា បាន​ជូនដំណឹង​នូវ​ស្ថានភាព​របស់លោក នូ ជ័យ​រិទ្ធី ហៅ “​តួ​” ដែលជា​តារា​សម្តែង មាន​ប្រជាប្រិយ​ដោយមាន​មហាជន​ស្គាល់​ច្រើន​នោះបាន​ធ្លាក់ខ្លួន​ឈឺ​ខ្លាំង​ដោយសារ ជំងឺ​ទឹកនោមផ្អែម ប្រែ​រូបរាង​ក្លាយជា​មនុស្ស​ស្គម​បាត់បង់​ភាព​សង្ហា​អស់រលីង​។​

​ស្ថានភាព​របស់លោក​បាន​ធ្វើឱ្យ​លោក​បាត់បង​កម្លាំងកាយ សមត្ថភាព​ធ្វើការ និង​រូប សម្រស់ ដែល​ធ្វើឱ្យ​លោក​បាត់​មុខ​ពី​សិល្បៈ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។ ប៉ុន្តែ​សម្រាប់ តែ​តារា​ស្រី​ពីរ​បងប្អូន​ដឹង​ដំណឹង​ពី​សុខទុក្ខ ក៏បាន​ទៅ​ជួប​នៅផ្ទះ​ផ្ទាល់ និង​បាន​នាំយក អំណោយ​ពី​សប្បុរសជន​ជូន​ដល់​លោក​ដើម្បី​តស៊ូ​នឹង​ជំងឺ​មួយ​នេះ​។

​ជាមួយគ្នា​នោះ កញ្ញា ម៉ា​នី​តា និង ម៉ា នី​កា ក៏​អំពាវនាវ​ដល់​អ្នកមាន​ធនធាន និង សប្បុរសជន មេត្តាជួយ​ដល់​តារា​សម្តែង​លោក នូ ជ័យ​រិទ្ធី ដែល​កំពុង​ធ្លាក់ខ្លួន​ឈឺ រហូត​បាត់បង់​លែងមាន​ធ្វើ​ការងារ​។ សូម ជួយ​ឱ្យ​លោក​មានជីវិត​បន្ត​និង​អាច​ព្យាបាល ជា​ពី​ជំងឺ​នេះ​៕ ដោយៈ បូ​រិ​ន​