បាន​កន្លែង​ស្រួល សំបូរ​ស្មៅ​ស៊ី អូន​អត់​ខ្វល់​

660
ចែករម្លែក

​ដោយ:​ចាន់តូ​/​ភ្នំពេញ ៖ ហ្វូង​សត្វ​គោ មាន​ចាប់ពី​២​ក្បាល ឬ​ច្រើន​ជាងនេះទៀត តែងតែ​ដើរ ដោយ​សេរី ទាំងយប់​ថ្ងៃ តាមផ្លូវ​ផ្លូវ ឡើង​សួន​ស្មៅ តាមផ្លូវ​ជាតិ​លេខ​៤ សួន​ផ្លូវ​ទំនប់​កប់​ស្រូវ ដើរ ដេក ស៊ីស្មៅលើ​សួន ខណៈដែល​សាលា​រាជធានី​ភ្នំពេញ ដាំ​លម្អ​សួនច្បារ អាជ្ញាធរ​មើល​ពុំបាន​ដិតដល់ បណ្តោយ​ឲ្យ​ហ្វូងគោ លុកលុយ​ក្នុង​សួន​ដោយ​សេរី ។

​តាម​ពលរដ្ឋ បាន​ឲ្យ​ដឹងថា សួនច្បារស្មៅ តាមផ្លូវ​ជាតិ​លេខ​៤ ត្រង់ចំណុច​ភូមិ​ថ្នល់បំបែក សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ទាំង​ថ្ងៃ​យប់ ឃើញតែ​ហ្វូងគោ ដើរ ដេក ស៊ី ស្មៅ​លើ​សួនច្បារ ។​

​ពលរដ្ឋ​បន្តទៀតថា កន្លងមក​ឃើញ សាលាខណ្ឌ សង្កាត់ ចាត់វិធានការ ហ្វូងគោ​ទំនើង​ទាំងនោះ ដោយ​ចាប់​រក្សាទុក​ ដើម្បី​ហៅ​ម្ចាស់​មក​អប់រំ តែមួយ​រយៈពេល​នេះ មិនដឹងថា​ខាង​អាជ្ញាធរ ជាប់រវល់ ឬ បើ​ចាប់​ទៅ​អត់​មាន​កន្លែង​ទុកដាក់​យ៉ាងណា​នោះទេ ទើប​មិន​រវល់ ជាមួយ​ហ្វូងគោ​ទំនើង​ទាំងនោះ បណ្តោយ​ឲ្យ​ដើរ ស៊ីស្មៅ សេរី​តាម​សួនច្បារ បែបនេះ ។​

​ការ​បណ្តោយ​សត្វ​គោ ដើរ ស៊ីស្មៅ តាម​សួនច្បារ សាធារណៈ​បែបនេះ បង្ក​ផលប៉ះពាល់ សណ្តាប់ធ្នាប់ អាច​ប្រឈម បង្ក​គ្រោះថ្នាក់ ខូចខាត សម្បត្តិ​សាធារណៈ និង ប៉ះពាល់​របស់​ពលរដ្ឋ ។​

​ពលរដ្ឋ​សំណូមពរ​ផងដែរ ដល់​អាជ្ញាធរ សង្កាត់ ខណ្ឌ មេត្តាជួយ​ចាត់វិធានការ ចាប់យក​សត្វ​គោ អត់​ច្បាស់​ទាំងនោះ ទៅ​រក្សាទុក​តែម្តង ជៀង​វាង ដើរ​សេរី​បង្ក​គ្រោះថ្នាក់ ប៉ះពាល់​ប្រយោជន៍​អ្នកដទៃ ៕​B/

#