បាន​ខ្លួន​ម្តង​ហើយ គំរាម​យក​ប្រាណ​ម្តង​ទៀតៈ​ត្រូវ​តុលា​ការឃុំខ្លួន​ព្រោះ​រំលោភ​ក្មេងស្រី

738
ចែករម្លែក
  • 68
    Shares

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​បុរស​ម្នាក់​ជា​បុគ្គលិក​ក្រុមហ៊ុន​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​នៅ​ល្ងាច​ថ្ងៃទី​៣០​ខែមេសា​ក្រោម​ការ ចោទប្រកាន់​ពីបទ​រំលោភ​សេពសន្ថវៈ​មាន​ស្ថាន​ទម្ងន់ទោស​លើ​ក្មេងស្រី (​អនីតិជន​) ។​ជននេះ​បាន​រំលោភ​ជា​បន្តបន្ទាប់​រហូត​ដល់​ទៅ​២​ដង​។​

ជនជាប់សង្ស័យ​ឈ្មោះ ឡេង លីន​ផៃ​សាន អាយុ​៣៥​ឆ្នាំ

​ជនជាប់សង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​កាលពី​ម៉ោងជាង​៨​យប់​ថ្ងៃទី​២៦ ខែមេសា នៅលើ​ចំណុច​ផ្លូវ​១០១៩ ស្ថិត​ក្នុង​ភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​ជននេះ​ឈ្មោះ ឡេង លីន​ផៃ​សាន អាយុ​៣៥​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​កាំ​មីន​តែ​ល​ស្នាក់​នៅផ្ទះ​លេខ​២៥ ផ្លូវ​២៨​បេតុង ភូមិ​សន្សំ​កុសល​៣ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

ចំណែក​ក្មេងស្រី​រងគ្រោះ អាយុ​១៤​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​បន្ទប់​ជួល​ផ្លូវ​១៩៨៨ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

​យោងតាម​បណ្តឹង​ជនរងគ្រោះ​ថា​កាលពី​ចុងឆ្នាំ​២០១៧​មិន​ចាំ​ថ្ងៃខែ​(​ជនសង្ស័យ​ជា​អ្នក​ស្គាល់គ្នា​ជាមួយ​បងស្រី​ជនរងគ្រោះ​)​បាន​ទៅរក​បង​នាង​នៅ​បន្ទប់​ជួល។​ពេលនោះ​បង​នាង​មិន​នៅផ្ទះ​ទេ​គឺ​នាង​នៅ​ម្នាក់ឯង​ក្នុង​បន្ទប់​។​ជនសង្ស័យក៏​បាន​ឆ្លៀតឱកាស​ចាប់​នាង​រំលោភ​សេពសន្ថវៈ​បានសម្រេច​ម្តង​។​ប៉ុន្តែ​ដោយ​ខ្លាច​នាង​ប្តឹង​ជន​សង្ស័យ​​បាន​ល្បួង​ដោយ​ប្រាប់​ចង់បាន​អ្វី​ចាំ​គេ​ទិញ​ឲ្យ​។​ពេលនោះ​នាង​មិនបាន​ប្តឹង​អ្វី​ឡើយ​។​បន្ទាប់មក​នាង​បាន​ទៅ​នៅ​ស្រុក​មួយរយៈ​។​

​ជនរងគ្រោះ​​ប្រាប់ទៀតថា​លុះ​នាង​ត្រឡប់​មកពី​ស្រុក​វិញ​គឺ​ថ្ងៃ​២៤​ខែមេសា​ឆ្នាំ​២០១៨​វេលា​ម៉ោង​ប្រហែល​ជាង​៧​យប់​បានឃើញ​ជនសង្ស័យ​មក​រក​បង​នាង​ទៀត​តែ​មិន​ជួប​គឺ​ជួប​រូបនាង​ហើយក៏​បាន​បង្ខំ​ចាប់​នាង​រំលោភ​សេព​សន្ថវៈ​បានសម្រេច​ម្តងទៀត ដោយ​សន្យាថា​ចាំ​ឲ្យ​លុយ​ទិញ​ទូរស័ព្ទ​ទំនើប​មួយគ្រឿង​។​

​លុះដល់​ថ្ងៃទី​២៦​ខែមេសា​នាង​បាន​ប្រាប់​ដំណើររឿង​ខាងលើ​ទៅ​បងស្រី​នាង​ទើប​បង​នាង​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី​និង​បានរៀបចំ​គម្រោង​ទូរស័ព្ទ​ណាត់​ជនសង្ស័យ​ឲ្យ​មកជួប​ក៏​ឃាត់​ខ្លួន​ឲ្យ​សមត្ថកិច្ច​តែម្តង​៕MN​