បាន មន្នី​ល័​ក្ខ ស្អាត​ប៉ុ​ណ្នឹ​ង​ហើយ​នៅ​សុខៗ​ទៅ​វះកាត់​កែ​ច្រមុះ​ទៀត​

1278
ចែករម្លែក
  • 54
    Shares

(​ភ្នំពេញ​)៖ តារាចម្រៀង​មួយរូប​នៅ​ផលិតកម្ម​ហង្ស​មាស គឺ​កញ្ញា បាន ម​នី្ន​ល័​ក្ខ​ស្រាប់តែ​ចេញ ព័ត៌មាន​រឿង​នាង​វះកាត់​កែ​ច្រមុះ​ឱ្យ​ស្អាត​ជាង​មុន​ខណៈ​អ្នកគាំទ្រ​ជាច្រើន លាន់មាត់​ថា ទោះបីជា​មិន បាច់​កែក៍​នាង​នៅតែ​ស្អាត​ដែរ​។

​តារាចម្រៀង​យ៉េៗ​រូប​ស្រស់​នេះ​ត្រូវបាន “​ឌែ​ម៉ូ​គ្លីនិក​” ដែលជា​ពេទ្យ​ខាង​ជំនាញ​កែ​សម្ផស្ស មកពី​ប្រទេស​កូរ៉េ​នោះបាន​បង្ហោះ​រូបថត​របស់​កញ្ញា មុនពេល​និង​ពេល​ចូល​វះកាត់​ខ្ទង់ច្រមុះ ដែល​បង្ក​ឱ្យ​មហាជន​និង​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​ឃើញ​នាង​ស្អាត​ហើយ​នៅតែ​កែ​សម្ផស្ស​ឱ្យ​ប្លែក ជាង​មុន​ទៀត​។

​ឌែ​ម៉ូ​គ្គី​និក បាន​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម ហ្វេ​ស​បុក កាលពី​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៨ ឱ្យដឹងថា “​សូម​រង់ចាំ​តាមដាន​ទស្សនា​ជាមួយនឹង​សម្រស់ កញ្ញា បាន មន្នី​ល័​ក្ខ តារាចម្រៀង សំឡេង​ស្រទន់​មាន​មន្ត​ស្នេហ៍​មុនពេល​វះកាត់​និង​ក្រោយពេល​វះកាត់​លើក​ខ្ទង់ច្រមុះ​ថា តើ​សម្រស់ របស់​នាង​ខុសប្លែក​កម្រិតណា​សប្តាហ៍​ក្រោយពី ឌែ​ម៉ូ​គ្គី​និក នឹង​បង្ហាញជូន​លោកអ្នក ”​។ ខណៈ​អ្នក គាំទ្រ​ភ្ញាក់ផ្អើល​ចំពោះ​ព័ត៌មាន​នេះ​សា​ម៉ី​ខ្លួន បាន មន្នី​ល័​ក្ខ វិញ​មិនមាន​ប្រតិកម្ម​អ្វី​ឡើយ ហើយ អនុញ្ញាតឱ្យ​ម្ចាស់​ហាង​កែ​សម្ផស្ស​“​ឌែ​ម៉ូ​គ្គី​និក​”​បង្ហោះ​ទម្លាយ​រឿង​នាង​កែ​សម្ផស្ស​វះកាត់​ខ្ទង់ ច្រមុះ​ឱ្យ​ស្អាត​ជាង​មុន​។
​ ​
​តារាចម្រៀង​រូបនេះ​បានឱ្យដឹង​ទៀតថា ដើម្បី​ចង់បាន​សម្រស់​ស្អាត​ជាង​មុន​នាង​សុខចិត្ត ចំណាយ លុយ​ជាច្រើន​ទៅលើ​ការវះកាត់​ខ្ទង់ច្រមុះ​ដើម្បី​ទទួលបាន​ប្រជាប្រិយភាព​ជាង​មុនៗ​ជាមួយ​ការគាំទ្រ​សំឡេង​ដ៏​ពីរោះ​របស់​នាង​នៅក្រោម​ដំបូល ផល​តិក​ម្ម ហង្ស មាស​។​
​ ​
​កញ្ញា បាន មន្នី​ល័​ក្ខ បាន​បង្ហើប​ឱ្យដឹងថា ក្រោយ​ពិភាក្សា​ជាមួយ​មិត្តភក្តិ និង​អ្នក​ជិតដិត​ទើប​នាង សម្រេចចិត្ត​ចូលទៅ​វះកាត់​ខ្ទង់ច្រមុះ​បង្កើន​សម្រស់​បន្ថែម ទៀត​នៅ​“​ឌែ​ម៉ូ​គ្គី​និក​” ដែល​នាង​ជឿជាក់ ហើយ​មិន​ខ្លាច​នឹង​បង្ហាញ​សម្រស់​របស់​នាង​ដែល​បាន​កែ​ច្រមុះ​នោះឡើយ​។
​សម្រាប់​នាង​ក៍​មិន​ខា្ល​ច​ការរិះគន់​នោះដែរ​ព្រោះ​សម័យនេះ​អ្នកណា​ក៍​ចូលចិត្ត​រូប​សម្រស់​ស្អាត បង្កើន​ប្រជាប្រិយភាព ជាមួយ​ការកែ​សម្ផស្ស ដើម្បី​ទទួល​ការស្រឡាញ់​ពេញចិត្ត​ជាង​មុន​ដែរ​៕ ដោយ​: បូ​រិ​ន​