បាយទឹក​ខ្មេះ​ភ្លាត្រី​សាល់​ម៉ុ​ន​

2256

+ គ្រឿងផ្សំ​
– បាយ​ដាំ​ឆ្អិន ១​ចានចង្កឹះ​
– ត្រី​សាល់​មុន ៣​ខាំ​
– ទឹកខ្មេះ ១​ស្លាបព្រា​បាយ​
– ស្ករស កន្លះ​ស្លាបព្រា​បាយ​
– អំបិល​ម៉ដ្ឋ បន្តិច​
– ទឹកស៊ីអ៊ីវ ១​ស្លាបព្រា​បាយ​
– ប្រេងល្ង កន្លះ​ស្លាបព្រា​បាយ​
– ទឹកម្ទេស​ហិ​រ កន្លះ​ស្លាបព្រា​បាយ​
– ទឹកក្រូច​ឆ្មារ ១​ស្លាបព្រា​បាយ​
– ខ្ទឹមក្រហម ២​មើម​
– ស្លឹក​ខ្ទឹម​
– ល្ង​

+ វិធី​ធ្វើ​
– លាយ​ទឹកខ្មេះ ស្ករស និង​អំបិល កូរ​ចូលគ្នា​ឲ្យ​សព្វ រួច​យកទៅ​ច្របល់​ជាមួយ​បាយ​ឲ្យ​សព្វ ទុក​មួយអន្លើ​
– លាយ​ទឹកស៊ីអ៊ីវ ប្រេងល្ង ទឹកម្ទេស​ហិ​រ ទឹកក្រូច​ឆ្មារ កូរ​ឲ្យ​សព្វ ហាន់​ត្រី​សាល់​ម៉ុ​ន​ជា​ដុំ​តូចៗ ដាក់ចូល និង​ហាន់​ខ្ទឹមក្រហម​ដាក់ ច្របល់​ឲ្យ​សព្វ​ល្អ រួច​ដួស​ដាក់​ពីលើ​បាយ​រោយ​ស្លឹក​ខ្ទឹម និង​ល្ង​ពីលើ​រួច​ជាការ​ស្រេច ៕ ប្រភព​: Chahna Mint​