បាយ​ឆាកា​ពិ​ត្រី​ចៀន​

3347
ចែករម្លែក

+ គ្រឿងផ្សំ​
– ត្រី​ទី​ឡា​ព្យា ១​ក្បាល​
– បាយ ១​ចានចង្កឹះ​
– កាពិ ១​ស្លាបព្រា​កាហ្វេ​
– ទឹកអំពិល ១​ស្លាបព្រា​បាយ​
– ពង​ទាប្រៃ ១​ចំហៀង​
– ប្រេងខ្យង ១​ស្លាបព្រា​កាហ្វេ​
– ម្ទេស​ក្រហម ២​គ្រាប់​
– ជី​ម្រះព្រៅ ១​ក្ដាប់​

+ វិធី​ធ្វើ​
– វះពោះត្រី ស្រកា​ចេញ លាង​ទឹក​ឲ្យ​ស្អាត​ដាក់​ចៀន​ឲ្យ​ឆ្អិន​ក្រៀម​ឡើង​ក្រហម រួច​ស្រស់​ចេញ ដាក់​បំពង​ជី​ម្រះព្រៅ​ពាក់កណ្ដាល (​ទុក​ពាក់កណ្ដាល​ឆា​ជាមួយ​បាយ​) រួច​ស្រង់​ចេញ​ទុក​មួយអន្លើ​
– ដាក់​ខ្ទះ​ថ្មី​រួច​ដាក់​ទឹកអំពិល និង​កាពិ​ចូល​ឆា​ឲ្យ​ឈ្ងុយ​បន្តិច​សឹម​ចាក់​បាយ​ចូល​ឆា​ឲ្យ​សព្វ ដាក់​ប្រេងខ្យង ចុច​ពង​ទាប្រៃ​ឲ្យ​បែក​តូចៗ ហាន់​ម្ទេស និង​ដាក់​ជី​ម្រះព្រៅ​ស្រស់​ចូល ឆា​ត្រឡប់​ចុះឡើង​ឲ្យ​សព្វ រួច​ដួស​ដាក់​ចាន​រោយ​ជី​ម្រះព្រៅ​បំពង​ពីលើ​រួច​ជាការ​ស្រេច ញ៉ាំ​ផ្ទាប់​ជាមួយ​ត្រី ដោយ​មិនចាំបាច់​ប្រើ​ទឹកជ្រលក់​ក៏បាន​ព្រោះ​បាយ​មាន​រសជាតិ​ស្រាប់ ៕ ប្រភព​: Chahna_mint​