បាយ​ឆាកា​ពិ​

109

+ គ្រឿងផ្សំ​៖
– បង្គា​ក្រៀម​
– ពង​ទា​
– សាច់ជ្រូក ហាន់​ជា​បន្ទះ​ស្ដើង ៗ​
– បាយ ( កុំ​ជ្រាយ )
– ការ៉ុត សណ្ដែក​គួរ ( ហាន់​តូចៗ )
– ខ្ទឹមក្រហម ហ៊ាន់​ស្ដើងៗ​
– ខ្ទឹមស​ចិញ្ច្រាំ​
– ខ្លាញ់ ស្ករស ម្សៅ​ស៊ុប និង ទឹកស៊ីអ៊ីវ​ខាប់​
– ស្វាយ​ឈូស​ជា​ចំរៀក​តូច ៗ​

+ វិធី​ធ្វើ​៖
– ដាក់​ខ្ទះ​ទុកអោយ​ក្ដៅ ហើយ​ចាក់​ខ្លាញ់​ចូល ដាក់​ខ្ទឹមស បំពង​អោយ​ឈ្ងុយ ដាក់​កាពិ​ចូល បន្ថែម​ទឹក​ចូល​បន្តិច ដាក់​ការ៉ុត សណ្ដែក​គួរ ដែល​ហាន់​រួច​ចូល បន្ទាប់​មកចាក់​បាយ​ឆា​ចូល កូរ​ចូលគ្នា​អោយ​សព្វ រួច​ដួស​ទុក​មួយអន្លើរ ។
– ពង​ទា​ចៀន​រួច កាត់​ជាស​សៃ
– ដាក់​ខ្ទះ​ទុកអោយ​ក្ដៅ ដាក់​ខ្ទឹមក្រហម​ចូល ឆា​មួយសន្ទុះ បន្ទាប់មក​ដាក់​សាច់ជ្រូក​ចូល ដាក់​ម្សៅ​ស៊ុប ស្ករស អំបិល និង ទឹកស៊ីអ៊ីវ​ខាប់ ភ្លក់​មើល​តាម​ការចូល​ចិត្ត ហើយ​រួច​ជាការ​ស្រេច ។​

+ វិធី​រៀបចំ​
– ដាក់​បាយ​ដែល​ឆា​រួច​ចូលក្នុង​កូនចាន ហើយ​យកមក​ផ្កាប់ ដាក់​ចាន​ដែល​ត្រូវ​ញ៉ាំ អោយឃើញ​មូល​ស្អាត ហើយ​រៀប​បង្គា​ក្រៀម​ដាក់ ពង​ទា​ចៀន​រួច រៀប​សាច់ជ្រូក​ដែល​ឆា​ហើយ និង ស្វាយ អោយមាន​របៀប រួច​ជាការ​ស្រេច ៕ ប្រភព​៖ មុខម្ហូប​ប្រចាំ គ្រួសារ​