បាយ​យប់​ដាច់​ឆ្នាំ: ​រសជាតិ​ឆ្នាំ​ថ្មី​ដែល​ប្រកបដោយ​សុភមង្គល​

226
ចែករម្លែក

បាយ​យប់​ដាច់​ឆ្នាំ គឺជា​បាយ មួយពេល​ដែលមាន​សារសំខាន់​ជាងគេ​សម្រាប់​ជនជាតិ​ចិន គ្រប់ៗ​គ្នា​ហើយ ក៏​ជា​ផ្នែក​ដ៏​សំខាន់​នៃ​ពិធី​អបអរសាទរ​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​ដែរ​។ វា​បាន​បង្កប់​ដោយ​មនោ​ស​ញ្ចោ​ត​នា យ៉ាង​ជ្រាលជ្រៅ​របស់​ជនជាតិ​ចិន​ចំពោះ​គ្រួសារ​របស់ខ្លួន​។ ក្នុង​រយៈពេល ៤០​ឆ្នាំ​ក្រោយពី​បាន​អនុវត្តន៍​គោលនយោបាយ​កែទម្រង់ និង​បើកចំហ រៀងមក​ប្រទេស​ចិន​បានទទួល​ការរីក ចម្រើន​ច្រើន​ក្នុង​វិស័យ សេដ្ឋកិច្ច និង សង្គមកិច្ច​។ បាយ​យប់​ដាច់​ឆ្នាំ​មិន​ត្រឹម តែ​ជា​បាយ​មួយពេល​ដែលមាន​ម្ហូប​ឆ្ងាញ់ៗ​ប៉ុណ្ណោះ​ទេ​ហើយ ក៏បាន​តំណាង ឱ្យ​មនោ​ស​ញ្ចោ​ត​នា​ចំពោះ​ក្រុម គ្រួសារ​របស់ ជនជាតិ​ចិន​ផងដែរ ។​
​ ​
បាយ​យប់​ដាច់​ឆ្នាំមាន​ប្រភព ដើមពី​សម័យ​បុរេប្រវត្តិសាស្ត្រ ។ តាម​តំណាល​តៗ​គ្នា​ថា កាលពីដើម មាន​សត្វ​សាហាវ​មួយ​ក្បាល ឈ្មោះ “​នី​ន​”(​ឆ្នាំ​) ។ នៅ​ថ្ងៃ​ខួបកំណើត​របស់ វា​អ្នកស្រុក​គ្រប់​គ្រួសារ​តែង តែ​ជួបជុំ ជាមួយគ្នា​រៀបចំ​ពិធី​សែនអ្នកតា​និង​អុជ​ផាវ​ដើម្បី បណ្តេញ​សត្វ​“​នី​ន​” នេះ រួច​បិទទ្វារ​និង​បង្អួច​ហើយ​ហូប បាយ​យប់​ដាច់​ឆ្នាំ នេះ​ក៏​ហៅថា “​ឆ្លង បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​”(​ឆ្លង​“​នី​ន​”)​។ យូរៗ​ទៅ ទម្លាប់​នេះ​បានក្លាយ​ទៅជា​ពិធី​អបអរសាទរ ដ៏​សំខាន់​របស់ ជនជាតិ​ចិន ។ ពិតមែនតែ​ជនជាតិ ចិន​បាន​បោះបង់ចោល​នូវ​ជំនឿ​អរូបី អំពី​សត្វ “​នី​ន​” នេះ ក៏ប៉ុន្តែ​ទម្លាប់​ហូប បាយ​យប់​ដាច់​ឆ្នាំ​បាន​ត្រូវ​រក្សាទុក និង​ទទួល​បន្ត​ពីមួយ ជំនាន់​ទៅមួយ ជំនាន់​រហូតដល់​បច្ចុប្បន្ន​នេះ ។​
​ ​
ដោយសារ​ប្រទេស​ចិន​មាន ទំហំ​ធំ ហើយ​ប្រជាជន​ចិន​នៅ​តំបន់​ផ្សេងៗ​មាន​ទម្លាប់​ហូបចុក ខុសពី​គ្នា ដូច្នេះ ម្ហូប​ដែល​ជនជាតិ​ចិន​ហូប​នៅ យប់​ដាច់​ឆ្នាំ​នោះ​ក៏មាន​លក្ខណៈផ្សេង ពីគ្នា​ដែរ ។ ជនជាតិ​ចិន​នៅ​ភាគ​ខាង ជើង​ចូលចិត្ត​ហូប​នំ​គាវ ឯ​ចំណែក ជនជាតិ​ចិន​នៅ​ភាគខាងត្បូង​ចូល ចិត្ត​ហូប​នំ​“​នី​ន​កាវ​” ។ ទោះជា​ហូប​អ្វី នៅ​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​ក៏ ដោយ ក៏ប៉ុន្តែ​មាន គោលការណ៍​រួម មួយ​គឺ​បាយ​យប់​ដាច់​ឆ្នាំ​ត្រូវ​តំណាង ឱ្យ​សំណាងល្អ និង​សម្តែង​នូវ​ក្តី​ជូន ពរ​ដ៏​ល្អ​បវរ​ចំពោះ​ឆ្នាំ​ថ្មី ។​

​បាយ​យប់​ដាច់​ឆ្នាំ បានបង្ហាញ​ឱ្យ ឃើញ​ពី​ការគោរព និង​ការ​រាប់អាន​គ្នា​រវាង​សមាជិក​ផ្សេងៗ ក្នុង​គ្រួសារ របស់​ជនជាតិ​ចិន ។ មនោ​ស​ញ្ចោ​ត​នា នេះ​បានធ្វើឱ្យ​គ្រួសារ​ជនជាតិ​ចិន​មាន ទំនាក់ទំនង​កាន់តែ​ស្និទ្ធស្នាល ៕

បាយ​យប់​ដាច់​ឆ្នាំ: ​រសជាតិ​ឆ្នាំ​ថ្មី​ដែល​ប្រកបដោយ​សុភមង្គល​