បារម្ភ​ពី​ការនេសាទ​ត្រី​កំពុង​បន្ត​ពូជ​ក្នុង​រដូវ​ហាមឃាត់​យកទៅ​បរិភោគ​

803
ចែករម្លែក

ដោយ ​: ​សុខុម​/ ស្ទឹង​ង​ត្រែង​ ៖ ​ត្រី​ទន្លេ​ក្នុង​ខេត្តស្ទឹងត្រែង​ខែ​នេះ​គឺជា​រដូវ​បិទ​នេសាទ​ពីព្រោះ​ក្នុង​ពោះ​របស់​វា​សុទ្ធតែ​ពង​កូន​។ ការនេសាទ​ត្រី​យកមក​លក់​នៅលើ​ទីផ្សារ​កើនឡើង​ធ្វើ​ឲ​ជំនាញ​និង​អាជ្ញាធរ​មានការ​បារម្ភ​ជាខ្លាំង​។

នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង​កាលពី​ព្រឹក​ថ្ងៃទី​១៨​ខែកក្កដា​ ​ឆ្នាំ​២០១៨​នេះ ​លោក​ឡួ​យ សុផាត អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្ទឹងត្រែង​បានស្នើ​សុំ​ប្រជាពលរដ្ឋ មេត្តា​កុំ​បរិភោគ​ត្រី​ពង ក្នុង​រដូវ​បិត​នេសាទ ព្រោះ​ទុក​ឨ​កាស​អោយ​ពពួក​ត្រី​គ្រប់​ប្រភេទ​ដែល​កំពុងតែ​ពង​កូន និង​បន្ត​ពូជ​តទៅទៀត​។​

អ្នកតំណាងរាស្ត្រ​ខាងលើ​បាន​ពន្យល់ថា បើ​យើង​បរិភោគ​ត្រី​ពង​តែមួយ​ក្បាល មានន័យថា​យើង​បរិភោគ​ត្រី​រាប់ម៉ឺន រាប់សែន​ក្បាល​អីចឹង​។ ត្រី​ធំ​មួយ​ក្បាលមាន​ពង​កូន​ច្រើនណាស់​។​​ ហេតុដូច្នេះ​យើង​មិនត្រូវ​បរិភោគ​ត្រី​ពង​នោះឡើយ​។ ពេលនោះ យើង​នឹង​អាច​បង្កើន​ពូជ​ត្រី​ឲ​កាន់តែ​សម្បូរ​។ ពេលនោះ​យើង​មិន​ខ្វះ​ត្រី​ហូប ហើយ​ត្រី​កាន់​តែមាន​តម្លៃថោក អាចអោយ​ប្រជាពលរដ្ឋ​មានលទ្ធភាព​ទិញ​ត្រី​ល្អៗ ហូប​បាន​គ្រប់គ្នា​។​

ជាមួយ​នោះ​លោក ទុំ នី​រ៉ូ នាយ​ខណ្ឌ​ជលផល​ស្ទឹងត្រែង​បាន​ឲ​ដឹងថា ត្រី​មាន​ចំ​នួ​​ន​ពង​និង​កូន​ខុសៗ​គ្នា​ទៅតាម​ប្រភេទ​ត្រី​នីមួយៗ​-​តែ​គិត​ជារួម​ត្រី​មេ​មួ​​យ​ក្បាលមាន​ពង ចន្លោះ​ពីមួយ​សែន ទៅ​ប្រាំ​សែន​ពង​។ ​ហើយ​ចំ​នួ​ន​ពងត្រី​ទាំងនេះ វា​អាច​ញាស់​ចេញ​បានជា​ត្រី រស់រានមានជីវិត​។ លោក​គិតថា​ប្រហែល​ចំនួន​តិច​បំផុត​គឺ​១០​ភាគរ​អាច​បាត់បង់​ទៅវិញ​ដោយសារ ពពួកសត្វ​ផ្សេងៗ​ទៀត​ស៊ីជា​អាហារ និង​ញាស់​ចេញ​ជា​កូន​ត្រី ឬក៏​ត្រូវ​ព​ពួ​​ក​ត្រី​គ្នា​វា និង​សត្វ​ផ្សេងទៀត​ស៊ី​ជា​អាហារ​បន្តទៀត​។​ បើ​យើង​កុំ​នាំគ្នា​នេសាទ​ត្រី​ក្នុង​រដូវ​ពង​កូន​ត្រី​គ្រប់​ប្រភេទ​នឹង​សម្បូរ​។ ត្រី​មាន​តម្លៃថោក​ការទទួល​ទាន​មិន​ខ្វះ​។ សូមបញ្ជាក់ថា​ខេត្តស្ទឹងត្រែង​បាន​បិទ​ការនេសាទ គិត​ចាប់ពី​ថ្ងៃទី​១​ខែឧសភា​ដល់​ថ្ងៃទី​៣០​ខែកញ្ញា​ជា​រៀលរាល់​ឆ្នាំ ។​ហើយ​ខេត្តស្ទឹងត្រែង​ក៏​ជា​ខេត្ត​ដែល​សំបូរ​ត្រី​ធំៗ នៅក្នុង​ទឹកសាប​ប្រទេស​កម្ពុជា​៕​B