បារាំង​ចុះ​សិក្សា​និង​ស្វែងយល់​ផ្ទាល់​អំពី​វិស័យ​ស្រូវ អង្ករ​របស់​កម្ពុជា​

701
ចែករម្លែក
  • 20
    Shares

ដោយ​: ពៅ និមល / ភ្នំពេញ​: ក្នុង​ដំណើរ​បេសកកម្ម​រយៈពេល​០៨​ថ្ងៃ នៅ​ប្រទេស​កម្ពុជា ក្រុមប្រឹក្សា​របស់​ទីភ្នាក់ងា​របាំ​រាំង​សម្រាប់​អភិវឌ្ឍន៍ (AFD) នឹងសិក្សា ស្វែងយល់ និង​វាយតម្លៃ​អំពី​វិស័យ​ស្រូវ​អង្ករ​កម្ពុជា ដែល​ផ្តោតជាសំខាន់​លើ​ខ្សែ​ច្រវាក់​ផលិតកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ដូចជា​ប្រព័ន្ធធារាសាស្ត្រ​។​

​ជំនួប​ការងារ​រវាង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែកុម្ភ​: ឆ្នាំ ២០១៩​កន្លងទៅ នៅ​ទីស្តីការក្រសួង លោក Philippe Steinmetz ប្រធាន AFD បាន​ឲ្យ​ដឹងថា ទាក់ទង​ការងារ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​កសិកម្ម​សម្រាប់​កម្ពុជា លើ​ផលិតកម្ម​ស្រូវ​នាពេល​បច្ចុប្បន្ន​និង​អនាគត​។

​ក្នុងឱកាស​នោះ លោក​រដ្ឋមន្ត្រី វេ​ង សាខុន បាន​សម្តែង​ការ​អរគុណ​ដល់​រដ្ឋាភិបាល​បារាំង តាមរយ​:​អង្គការ AFD ដែល​បាន​បន្ត​គិតគូរ​យកចិត្ត​ទុក​ទាក់ និង​គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ដែល​បច្ចុប្បន្ន​ក្រសួង​កំពុង​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍ​វិស័យនេះ​ដោយ​ផ្តោតជាសំខាន់​ក្នុងការ​បំពេញ​ខ្សែ​ច្រវាក់​តម្លៃ​ផលិតកម្ម​ដើម្បី​បង្កើន​តម្លៃបន្ថែម​ដល់​ផលិតផល​កសិកម្ម លើសពី​ផលិតកម្ម​ស្រូវ ដែល​កំពុង​ជួប​បញ្ហា​ទីផ្សារ​។

​ដោយឡែក ពាក់ព័ន្ធ​នឹង​ប្រធានបទ​នៃ​គោលបំណង​ពេលនេះ លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា វិស័យ​ស្រូវ​អង្ករ​កម្ពុជា​គឺជា​វិស័យ​ដ៏​សំខាន់​មួយ សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​ការធានា​សន្តិសុខ​ស្បៀង ជម្រុញ​កំណើនសេដ្ឋកិច្ច​តាមរយៈ​ការនាំចេញ លើកកម្ពស់​ផលិតកម្ម​ក្នុងស្រុក បង្កើត​ការងារ បង្កើន​ប្រាក់ចំណូល និង​កាត់បន្ថយ​ភាពក្រីក្រ​តាម​ជនបទ ហើយ​លោក​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​បេសកកម្ម​សិក្សា ស្វែងយល់ និង​វាយតម្លៃ​របស់​ក្រុមការងារ ដែល​លទ្ធផល​នឹង​ទទួលបាន​គឺ​ពិតជា​អាចជួយ​អភិវឌ្ឍ​វិស័យនេះ​ថែម​មួយកម្រិត​ទៀត​។

​ទន្ទឹមនឹងនោះ លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ដល់ AFD និង​ក្រុមការងារ​វាយតម្លៃ​ពិនិត្យ​ពិចារណា​លទ្ធភាព​ជួយផ្តល់​ការគាំទ្រ​លើ​ដំណាំ​មួយចំនួនទៀត ដូចជា​ដំណាំ​បន្លែ ឈើ​ហូប​ផ្លែ ពោត និង​ដំឡូង​មី ហើយ​និង​ការចិញ្ចឹម​សត្វ និង​ត្រី ដែល​កំពុងមាន​សក្តានុពល​នៅលើ​ទីផ្សារ ក្នុង​និង​ក្រៅ​ស្រុក ហើយ​បានផ្តល់​ចំណូល​យ៉ាង​ល្អ​ជូន​ប្រជាកសិករ​។ ដូច្នេះ អ្វីដែល​គួរ​ពិនិត្យ​លទ្ធភាព​ជួយ​អភិវឌ្ឍ​ផលិត​កម្មនេះ ឲ្យ​មានការ​រីកចម្រើន​ថែមទៀត​នោះ ត្រូវ​ពិនិត្យ​ទៅលើ​ការរៀបចំ​កសាង​គម្រោង ដោយ​ត្រូវ​ដាក់បញ្ចូល​គ្រប់​សកម្មភាព​សំខាន់ៗ នៃ​ខ្សែ​ច្រវាក់​ផលិតកម្ម​កសិកម្ម ទៅក្នុង​គម្រោង តាម​អភិក្រម នៃ​ការ​សហការគ្នា រដ្ឋ សហ​មគ​មន៍​កសិកម្ម និង​វិស័យ​ឯកជន ដើម្បី​ធានាបាន​ក្នុងការ​ផ្គត់ផ្គង់​ផលិតផល​កសិកម្ម ទទួលបាន​ទាំង​បរិមាណ គុណភាព និង​ស្ថិរភាព​តម្លៃ ហើយ​ជា​ពិ​សេ​គឺអាច​ឆ្លើយតបបាន​ទៅនឹង​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​និង​ក្រៅ​ស្រុក​៕ ល​