បារាំង​ដាក់ពង្រាយ​កម្លាំង​៥​ពាន់​នាក់​នៅតាម​វិថី​នៃ​ក្រុងប៉ារីស​ដើម្បី​ការពារ​អ្នកទេសចរ​ពី​ចោរកម្ម​

3293
ចែករម្លែក

ប៉ូលិស​ពិសេស​បារាំង​៥​ពាន់​នាក់​នឹង​ល្បាត​នៅតាម​ដង​វិថី​នៃ​ក្រុងប៉ារីស​នៅ​រដូវក្តៅ​នេះ​ក្នុង​បំណង​ការពារ​អ្នកទេសចរ​ពី​ការ​លូក​ហោប៉ៅ​លួច​ឆក់​កាបូប​និង​អំពើ​ខុស​​ច្បាប់​ផ្សេង​។​

​រដ្ឋធានី​បារាំង​ជា​ប្រភព​ទាក់ទាញ​ទេសចរណ៍​បាន​ច្រើន​នៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ ដោយ​រដូវ​ជោរជន់​ទេសចរណ៍​គឺ​នៅ​ខែកញ្ញា តែ​អាជ្ញាធរ​ក្រុង​បាន​ទទួលស្គាល់ថា​ការ​ការ​​ពារ​អ្នកទេសចរ​ពី​ការ​លួច​ឬ​ការលក់ទំនិញ​ក្លែងក្លាយ​ជួប​ការលំបាក​។​ឥឡូវ អាជ្ញាធរ​ក្រុង​ដាក់ពង្រាយ​ប៉ូលិស​ពិសេស​នៅ​ទីតាំង​៧​ផ្សេងគ្នា​នៅ​ទូទាំង​ក្រុងប៉ារីស​ដើម្បី​​បង្ក្រាប​បទឧក្រិដ្ឋ​។​

​ប៉ូលិស​ឥឡូវ​នឹងមាន​វត្ត​មាននៅ​វិមាន​Louvre, Montmarte, the Champs-Elysées តំបន់​ជុំវិញ​Trocadéro និង​ប៉ម Eiffel ,Latin Quarter, Châtelet​និង Opéra​។​

Frédéric Dupuch​មន្ត្រី​សន្តិសុខ​ក្រុងប៉ារីស បាន​ប្រាប់​កាសែត​Le Parisien​ថា “​ចោរ​៩០​ភាគរយ​ដែល​លួច​អ្នកទេសចរ​ចេញពី​ពួក​ឆក់​កាបូប​ឬ​អ្នកលក់ដូរ​តាមផ្លូវ​។​

​ប៉ារីស​ជាទី​ក្រុង​មួយ​ក្នុងចំណោម​ទីក្រុង​ល្បី​បំផុត​មួយ​ក្នុង​លោក​សំរាប់​ទេសចរ​និង​បាន​ទាក់ទាញ​អ្នកទេសចរ​១៨​លាន​នាក់​កាលពី​ឆ្នាំមុន​។​

​មុននេះ​ក្នុង​ខែ​នេះ រដ្ឋអាជ្ញា​បារាំង​បាន​បញ្ចេញ​អោយដឹងថា ក្រុមបងធំ​បូ​ស្នី​មួយ​រួមមាន​មន្ត្រី​ទូត​ម្នាក់​រកប្រាក់​បាន​ជិត​៣​លាន​ផោន​ពី​ការបញ្ជូន​ក្មេង​ជនអន្តោប្រវេសន៍​ទៅ​​លួច​ឆក់​នៅតាម​ផ្លូវ​នៃ​ទីក្រុង​ធំៗ​របស់​បារាំង រួមមាន​ទីក្រុង​ប៉ារីស​។​ការទម្លាយ​អោយដឹង​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោយ​ការចោទប្រកាន់​មេដឹកនាំ​ក្រុម​នេះ​ចំនួន​៨​នាក់​ចំពោះ​​បទឧក្រិដ្ឋ​ចាប់ពី ជួញដូរ​មនុស្ស ក្លែងបន្លំ​ឯកសារ លាង​លុយ សូកប៉ាន់​និង​ចោរកម្ម​។​

​ចុង​ចម្លើយ​អាច​នាំ​ក្មេងៗ​ចូល​បារាំង​ដោយ​ស្រួល ទោះជា​ពួកគេ​មិនមាន​លិខិតឆ្លងដែន​៕​ដោយ​៖​វាសនា​

​ប៉ូលិស​ពិសេស​ត្រូវបាន​ដាក់ពង្រាយ​នៅ​តំបន់​សំខាន់ៗ​ចំនួន​៧​នៅ​ក្រុងប៉ារីស​