បារាំង​និង​បែ​ល​ហ្សិ​ច សុំ​យូណេស្កូ​អោយទទួល​ស្គាល់​ទី​រំលឹក​និង​កន្លែង​បញ្ចុះសព​ទាហាន​សង្គ្រាមលោកលើកទី​១

3104
ចែករម្លែក

​បារាំង​និង​បែ​ល​ហ្សិ​ច​កំពុង​ស្នើសុំ​អង្គការ​យូណេស្កូ​(UNESCO)​អោយ​តែង​តាំងទី​រំលឹក​និង​កន្លែង​បញ្ចុះសព​ទាហាន​សម័យ​សង្គ្រាមលោក​លើ​ទី​១​រាប់សិប​កន្លែង ជាទី​តាំង​​បេតិកភណ្ឌ​ពិភពលោក ដោយសារតែ​កន្លែង​រំលឹក​អនុស្សាវរីយ៍​ចំណាស់​មួយ​សតវត្សរ៍​នៃ​សង្គ្រាម​១៩១៤-១៩១៨​ទាំងនោះ​ជិត​ឈានដល់​ការ​រលុបរលាយ​។​

​សងខាង​នៃ​ព្រំដែន​បារាំង​-​បែ​ល​ហ្សិ​ច កន្លែង​ដែលមាន​ការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំង​ពេល​សង្គ្រាមលោកលើកទី​១​បាន​ផ្ទុះឡើង​នោះ មាន​ពោរពេញ​ដោយ​វិមាន​រំលឹក​និង​ទី​​បញ្ចុះសព​អ្នកស្លាប់​ដែល​បាន​ប្រយុទ្ធ​នៅ​សមរភូមិ​រណសិរ្ស​ខាងលិច ដូចជា Verdun នៅ​បារាំង​និង Passchendaele​នៅ​បែ​ល​ហ្សិ​ច​។​

​សង្គ្រាម​នេះ​គឺ​រវាង​ក្រុមមនុស្ស​ដឹកនាំ​ដោយ​អាល្លឺម៉ង់​ប្រឆាំង​បារាំង ក្រុម​British Commonwealth​របស់​អង់គ្លេស និង​អាមេរិក​ដែល​បណ្តាលអោយ​ស្លាប់​មនុ​ស្ស​ប្រមាណ​៣​លាន​នាក់​នៅ​ម្តុំ​ខ្សែត្រៀម​ជួរមុខ​ដែល​លាតសន្ធឹង​ចាប់ពី​ឆ្នេរ​បែ​ល​ហ្សិ​ច​ដល់​ព្រំដែន​ស្វី​ស​។​មនុស្ស​ជាង​២​លាន​នាក់​ត្រូវបាន​កប់​នៅក្នុង​តំបន់​នេះ ។​

​មន្ត្រី​ប្រចាំ​តំបន់​ផ្លេ​មី​សរប​ស់បែ​ល​ហ្សិ​ច ដែល​រងគ្រោះ​ខ្លាំងជាងគេ​ក្នុងអំឡុងពេល​សង្គ្រាម បាន​និយាយថា​”​ទីតាំង​ទាំងនេះ​បង្ខំ​អោយ​យើង​បាន​មេរៀន​ពី​អតីតកាល​​ដើម្បី​ស្ថាបនា​អនាគត​ដែលមាន​សន្តិភាព​ខ្លាំង​ឡើង​មួយ​”​។​

​បារាំង​និង​បែ​ល​ហ្សិ​ច​កំពុង​ស្វះស្វែង​អោយគេ​ទទួលស្គាល់​ទីតាំង​១៣៩​។​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​របស់​យូណេស្កូ នឹង​វាយ​តំលៃ​សំណើ​របស់គេ និង​ការ​​សុំ​តែងតាំង​ចំនួន​២៩​ទៀត​ក្នុងអំឡុង​កិច្ចប្រជុំ​មួយ​នៅ​បា​រ៉ែ​ន​ដែល​ចាប់ផ្តើម​នៅ​ថ្ងៃអាទិត្យ​ទី​២៤​មិថុនា​រហូតដល់​ថ្ងៃ​៤​កក្កដា​៕​ដោយ​៖​វាសនា​

​សងខាង​នៃ​ព្រំដែន​បារាំង​-​បែ​ល​ហ្សិ​ច កន្លែង​ដែលមាន​ការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំង​ពេល​សង្គ្រាមលោកលើកទី​១​បាន​ផ្ទុះឡើង​នោះ មាន​ពោរពេញ​ដោយ​វិមាន​រំលឹក​និង​ទី​​បញ្ចុះសព​