បារាំង​ប្រគល់​យន្តហោះ​ចម្បាំង​៣៦​គ្រឿង​ទៅ​ឱ្យ​ឥណ្ឌា​នៅ​ខែ​កញ្ញា​ខាង​មុខ​នេះ​

419
ចែករម្លែក

​ឥណ្ឌា​និង​បារាំង​បាន​បញ្ជាក់​ជា​ថ្មី​ថា​កិច្ចសហប្រតិបត្តិការ​យោធា​របស់​ពួកគេ​គឺជា​សសរទ្រូង​ដ៏​រឹងមាំ​នៃ​ទំនាក់ទំនង​ទ្វេភាគី​របស់​ពួកគេ​ហើយ​ពួកគេ​កំពុង​ធ្វើឱ្យ​មាន​ភាព​​រីកចម្រើន​គួរឱ្យ​កត់សម្គាល់​នៅក្នុង​វិស័យ​យោធា​នេះ​។​

​ការ​ពិត​នេះ ត្រូវ​បាន​គូសបញ្ជាក់ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ២២​ខែ​សីហា នៅពេលដែល​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក ណារិ​នដ្រា ម៉ូ​ឌី​ដែល​បច្ចុប្បន្ន​កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​​រយៈពេល​២​ថ្ងៃ​នៅ​ទីក្រុង​ប៉ារីស​បាន​ប្រកាស​ថា បារាំង​នឹង​បញ្ជូន​យន្តហោះ​ចម្បាំង Rafale ចំនួន​៣៦ គ្រឿង​លើកដំបូង​ទៅ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ញូវដែលី​នៅ​ខែក្រោយ​។​

​លោក ណារិ​នដ្រា ម៉ូ​ឌី បាន​និយាយ​នៅពេល​ធ្វើ​សន្និសីទកាសែត​រួមជាមួយ​លោក​អេ​1​ម៉ា​នុយ​អែល ម៉ា​ក្រុង ប្រធានាធិបតី​បារាំង ថា​” កិច្ចសហប្រតិបត្តិការ​ផ្នែក​ការពារជាតិ​ គឺជា​សសរទ្រូង​ដ៏​រឹងមាំ​នៃ​ទំនាក់ទំនង​របស់​យើង​។ ខ្ញុំ​រីករាយ​ដែល​យើង​កំពុង ធ្វើឱ្យ​មាន​ការ​ជឿនលឿន​លើ​គម្រោង​ផ្សេងៗ​។ យន្តហោះ​ចម្បាំង​Rafale ចំនួន ៣៦​គ្រឿង​នេះ ​នឹង​ត្រូវបាន​ប្រគល់​ទៅឱ្យ​ឥណ្ឌា​នៅ​ខែក្រោយ​។​យើង​នឹង​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​បច្ចេកវិទ្យា និង​សហ​ផលិតកម្ម​”​។​

​លោក​អេ​ម៉ានុយ​អែល ម៉ា​ក្រុង បាន​និយាយថា “​យន្តហោះ​ទាំងនេះ​នឹង​ត្រូវបាន​ប្រគល់ឱ្យ ទៅ​ឥណ្ឌា​នៅ​ខែ​ក្រោយ​។ វា​ជា​រឿង​ដ៏​សំខាន់​សម្រាប់​យើង​” ។​

​កាលពី​ខែ​សីហា ឆ្នាំ​២០១៦ ឥណ្ឌា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ ជាមួយ​ក្រុមហ៊ុន​ផលិត​យន្តហោះ​បារាំង​Dassault Aviation ដើម្បី​ផលិត​យន្តហោះ​Rafale ចំនួន​៣៦​គ្រឿង​ក្នុង​តម្លៃ​សរុប​៧,៨​ពាន់​លាន​អឺរ៉ូ​៕​ដោយ​៖​សុខា​/sn

Rafale ផលិត​សំរាប់​ឥណ្ឌា​នឹងត្រូវ​បំពាក់​ម៉ាស៊ីន​ខ្លាំង​និង​ឧបករណ៍​ទំនើប​ជាង​មុន​។​ឥណ្ឌា​បាន​ហ្វឹកហាត់​អាកាសយាន​និក​២៤​នាក់​ដើម្បី​បញ្ជា​យន្តហោះ​ទំនើប​របស់​បារាំង​

#