បារាំង និង អាល្លឺម៉ង់ គ្រោង​នឹង​សហការគ្នា​ផលិត “​កំពូល​យន្តហោះ​ចម្បាំង​” ជំនាន់​ក្រោយ​

1391
ចែករម្លែក

​បារាំង​និង​អាល្លឺម៉ង់​បាន​ពង្រឹង​ភាពជា​ដៃគូ​អនាគត​នៅក្នុង​យុទ្ធសាស្ត្រ​ការពារជាតិ​កាលពី​ថ្ងៃ​អង្គារ​ទី​១៩​មិថុនា​ដើម្បី​បង្កើត​យន្តហោះ​ចម្បាំង​រួមគ្នា ដើម្បី​ជំនួស​យន្តហោះ Eurofighter របស់​អាល្លឺម៉ង់ និង​យន្តហោះ Rafale របស់​បារាំង​។​

​វេ​ប​សាយ Popular Mechanics បាន​រាយការណ៍​ថា កាលពី​ថ្ងៃទី ១៩ មិថុនា ប្រទេស​អឺរ៉ុប​ទាំង​២​នេះ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ផលិត “​កំពូល​យន្តហោះ​ចម្បាំង​” ដែល​អាច​នឹងដាក់​ឱ្យប្រើ​ប្រាស់​នៅ​ពាក់កណ្តាល​សតវត្សរ៍​ទី ២១​។​

​យោងតាម​របាយការណ៍​បានឱ្យដឹងថា បារាំង​នឹង​ដឹកនាំ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​រចនា​ម៉ូត​និង​ផលិត​យន្តហោះ​ដែល​មិនទាន់​ដាក់ឈ្មោះ​នេះ ខណៈ​អាល្លឺម៉ង់​នឹង​ដើរតួនាទី​សំខាន់​ក្នុង​ការផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​នេះ​។ មាន​ព័ត៌មាន​លម្អិត​តិចតួច​ណាស់​អំពី​លក្ខណៈពិសេស​ដែល​បំពាក់​លើ​យន្តហោះ​នេះ​។​

​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​បាន​រាយការណ៍​ថា ក្រសួងការពារជាតិ​បារាំង​បាន​និយាយ​កាលពី​ថ្ងៃទី ១៩ មិថុនា​ថា បារាំង​នឹង​ដឹកនាំ​ការអភិវឌ្ឍ​យន្តហោះ​ថ្មី​នេះ​។ រ៉​យ​ទ័​រ​និយាយថា ស្ថានភាព​នេះ​បានដាក់​ក្រុមហ៊ុន Dassault នាំមុខគេ​ដើម្បី “​ទទួលបន្ទុក​” លើ​ភារកិច្ច​គ្រប់គ្រង​គម្រោង​ផលិត​យន្តហោះ​នេះ​។​

​លោក អេ​រិ​ក ត្រាប់​ព្យែ​រ អគ្គនាយក​ក្រុមហ៊ុន Dassault បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ការអភិវឌ្ឍ​យន្តហោះ​ចម្បាំង​ពហុមុខ​ងារ​សម្រាប់​បារាំង​និង​អាល្លឺម៉ង់​ដែល​រួមបញ្ចូល​បណ្តាញ​ប្រព័ន្ធ​សព្វាវុធ​គឺជា​បញ្ហាសំខាន់​សម្រាប់​ស្វ័យភាព​យុទ្ធសាស្ត្រ​របស់​អឺរ៉ុប​៕ ដោយ៖ កញ្ញាដាលីស

បារាំង​នឹង​ផលិត​កំពូល​យន្តហោះ​ថ្មី ខណៈ​អាល្លឺម៉ង់​ជា​អ្នកចេញលុយ
#