ហួសចិត្ត​! ក្មេងស្រី​អាយុ​១១ ឆ្នាំ​សម្រាលកូន​ដែលជា​តំណក់ឈាម​របស់​បងប្រុស​នាង​អាយុ ១៤ ឆ្នាំ​

139

​ប៉ូលិស​បាន​និយាយថា ក្មេងស្រី​អាយុ​១១ ឆ្នាំ​ម្នាក់​សម្រាល​បានកូន​ប្រុស​ម្នាក់​ដែលជា​តំណក់ឈាម​របស់​បងប្រុស​វ័យ ១៤ ឆ្នាំ​របស់​នាង​នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ នេះ​បើ​យោងតាម​គេហទំព័រ​ម៉េ​លអន​ឡាញ ចុះផ្សាយ​កាលពី​ថ្ងៃទី​៦ ខែកុម្ភៈ​។

​ក្មេងស្រី​នេះ​បាន​សម្រាលកូន​នៅឯ “​មន្ទីរពេទ្យ​វើ​ហ្គេ​ន ដេ ឡា អា​រី​សា​កា​” ក្នុង​ទីក្រុង​មួរ​ស្យា (Murcia)​ប្រទេស​អេ​ស្ប៉ា​ញ​ភាគ​អាគ្នេយ៍​​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន បន្ទាប់ពី​នាង​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ក្រោយ​នាង​ត្អូញ​ថា “​ចុកពោះ​”​។

​ដោយសារតែ​នាង​មានកូន​ទាំង​ក្មេង​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​បែបនេះ ប៉ូលិស​បាន​បើក​ការស៊ើបអង្កេត ហើយ​លទ្ធផល​រកឃើញ​គួរឱ្យភ្ញាក់ផ្អើល​ថា ឪពុក​របស់​កូន​នាង​តាមពិត​គឺជា​បងប្រុស​បង្កើត​រប​ស់​នាង ដែលមាន​ម្តាយ​ជា​ជនអន្តោប្រវេសន៍​បូ​លី​វី​។​

​ប្រភព​ដែល​ស្និទ្ធ​នឹង​ករណីនេះ​និយាយថា បងប្រុស​នោះ​មាន​អាយុ​ទើបតែ​១៣ ឆ្នាំ​ប៉ុណ្ណោះ នៅពេល​នាង​មាន​ផ្ទៃពោះ​ហើយ​រូបគេ​នឹងមិន​​ប្រឈម​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ​ក្រោម​ច្បាប់​របស់​អេ​ស្ប៉ា​ញ ដោយសារ​ក្មេងប្រុស​នោះ​មាន​អាយុ​ក្រោម​ការទទួលខុសត្រូវ​ខាង​ព្រហ្មទណ្ឌ​៕ ដោយ​៖​ខុម​/sn