បាល់ទាត់​ពានរង្វាន់​ប​ណ្ឌិ​ត​សភាចា​រ្យ​ហង់​ជួន ណា​រ៉ុ​ន​ចាប់ផ្ដើម​ហើយ​

155

(​ភ្នំពេញ​)៖​ការប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​បណ្ឌិត​សភាចា​រ្យ​ហង់​ជួន ណា​រ៉ុ​ន​ឆ្នាំ​២០១៨​បានចាប់ផ្ដើម​ហើយ​នៅ​ល្ងាច​ថ្ងៃទី​៧​កុម្ភៈ​​ម្សិលមិញ​ដោយមាន​ក្រុមបាល់ទាត់​ចំនួន​៧​ចូល​ដែល​សុទ្ធតែជា​ករុម​របស់​អគ្គ​នាយកដ្ឋាន​ទាំង​៦ និង​អគ្គាធិការ​កិច្ច​ចំនួន​១​ចំណុះ​​ក្រសួង​អប់​រម​យុវជន​និង​កីឡា ។​
​ ​
​ព្រឹត្តិការណ៍​នេះ​នឹង​បញ្ចប់​នៅ​ថ្ងៃទី​៦​មេសា ។​ក្រុមបាល់ទាត់​ទាំង​៦​នោះ​មាន​អគ្គនាយកដ្ឋាន​រដ្ឋបាល​ហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន​កីឡា អគ្គ​​នាយកដ្ឋាន​យុវជន អគ្គនាយកដ្ឋាន​អប់រំ អគ្គនាយកដ្ឋាន​ឧ​ត្ត​មសិ​ក្សា អគ្គនាយកដ្ឋាន​គោលនយោបាយ និង​ផែនការ​និង អគ្គាធិការ​​ដ្ឋា​ន ។​
​ ​
​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក​អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​កីឡា​នោះ​ថា​ចំនួន​ប្រកួត​សរុប​មាន​២១​ប្រកួត​ដែល​ក្នុងនោះ ២​ប្រកួត​លេង​​នៅ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក គឺ​នៅ​ថ្ងៃ​បើក និង​ថ្ងៃ​បិទ ។​ការលេង​លើ​ទីលាន​ធំ​បែបនេះ​គឺ​ម្ខាងៗ មាន​១១​នាក់​លើ​ទីលាន​ ឯ ១៩​ប្រកួត​ទៀត​ដែល​លេង​នៅ​ទីលាន​វិទ្យាល័យ​វត្ត​កោះ​ដែលមាន​ទំ​ហ៊ំ​តូច​នោះ​គឺកំណត់​ឲ្យ ម្ខាងៗ​មាន​៩​នាក់​លើ​ទីលាន ។​
​ ​
​ការប្រកួត​អនុវត្តតាម​រូបមន្ត​វិលជុំ​មួយ​ជុំ ហើយ​ក្រុម​ណា​ដែល​បាន​ពិន្ទុ​ច្រើនជាងគេ​នឹង​ក្លាយជា​ក្រុម​ជើងឯក ។​មួយក្រុមៗ​អាច​​ចុះបញ្ជី​កីឡាករ​បាន​៣៥​រូប​តែ​តែ​នៅលើ​បញ្ជី​ចាប់ផ្ដើម​ការកំនត់​ឲ្យ​មានតែ​២៥​នាក់​ប៉ុណ្ណោះ ។​ការផ្លាស់ប្ដូរ​កីឡាករ​មិន​កំណត់​ចំនួន​​ឡើយ ។​អ្នក​ដូរ​ចេញ​ហើយ​អាច​ប្ដូរ​ចុ​ល​វិញ​បាន ។​
​ ​
​នៅ​ថ្ងៃ​ប្រកួត​ដំបូង​នេះ​ក្រុម​អគ្គនាយកដ្ឋាន​អប់រំ លេង​ឈ្នះ​ក្រុម​អគ្គនាយកដ្ឋាន​៨​ទល់​១ ។​ក្រុម​អគ្គនាយកដ្ឋាន​កីឡា​ឈ្នះ​អគ្គនាយកដ្ឋាន​​រដ្ឋបាល និង ហិរញ្ញវត្ថុ​៦ ទល់​៥ និង ក្រុម​អគ្គនាយកដ្ឋាន​គោលនយោបាយ និង ផែនការ ប្រកួត​ស្មើ​ជាមួយ​អគ្គនាយកដ្ឋាន​ឧ​ត្ត​ម​​សិក្សា ០ ទល់​០ ៕ ដោយ​:​រ៉ូ​ហ្សា​/sn

 

​ទិដ្ឋភាព​បើក​ការប្រកួត និង ប្រកួត