បាល់ទាត់ នារី​វៀតណាម លុត​កម្ពុជា ១០ ទល់ ០

229
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
ការប្រកួត​បាល់ទាត់​នារី ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍ (AFF Women’s Championship 2019) ដែល​ទើបតែ​ចាប់ផ្ដើម នៅ​ខេត្ត​ឈុន​បូរី ប្រទេស​ថៃ​នោះ ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​កម្ពុជា មិនមាន​សំណាងល្អ​ឡើយ ។​

​បើតាម​ការ​ឲ្យ​ដឹង ពី​មន្ត្រី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​នោះ​ថា នៅ​វគ្គ​ទី​១ ក្រុម​កម្ពុជា លេង និង​គ្រប់គ្រង​បាល់ មិនបាន​ល្អ​ឡើយ​។ ការគ្រប់គ្រង​បាល់ មិនបាន​ល្អ​នេះ បានធ្វើ​ឲ្យ​ក្រុម​វៀតណាម មានឱកាស​ស៊ុត​បាល់ បញ្ចូល​ទី​ក្រុម​កម្ពុជា បាន ៨ គ្រាប់ ។​

​គ្រាប់​បាល់​ទាំង ៨ គ្រាប់​នោះ គ្រាប់​បាល់​ដំបូង វៀតណាម ទាត់​ចូល បន្ទាប់ពី​ការប្រកួត ទើបតែ​ចាប់ផ្ដើមបាន ៣ នាទី​នោះ​។ គ្រាប់​បាល់​ទី​២ នៅ​នាទី ទី​៤ បន្ទាប់មក នៅ​នាទី ទី​៧ ទី​១៤ ទី​១៦ ទី​១៧ ទី​១៩ និង​នាទី​២៤ ។​

​មកដល់​តង់​ទី​២ មិនដឹងថា ក្រុម​កម្ពុជា រៀបចំ​ក្រុម​បានល្អ ជាង​កាល​លេង នៅ​តង់​ទី​១ ឬក៏​វៀតណាម បន្ធូរ​ឲ្យ​នោះទេ តែ​តង់​ទី​២ នេះ កម្ពុជា របូត​តែ ២ គ្រាប់​ទៀត​ប៉ុណ្ណោះ ។ ចប់​ការប្រកួត កម្ពុជា​ចាញ់​វៀតណាម ០ ទល់ ១០​។ ប្រកួត​ក្នុង​ពូ​ល B នេះដែរ ក្រុម​មី​យ៉ាន់​ម៉ា ៧​ទល់​០ ។ ក្រុម​ដែល​កម្ពុជា ត្រូវ​ជួប​បន្ត​នោះ គឺ​ក្រុម​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​១៨ សីហា ៕v

​ទិដ្ឋភាព​ប្រកួត​ជាមួយ​ក្រុម​វៀតណាម
#