បាល់ទះ​អង្គុយ​កម្ពុជា ចាញ់​កូ​រេ ០ ទល់ ៣ សិត​

1358
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា​/
​ភ្នំពេញ​: បន្ទាប់ពី​ប្រកួត​ឈ្នះ ក្រុម​បាល់ទះ​អង្គុយ ប្រទេស​អ៊ីតាលី ៣ សិត​ទល់ ០ កាលពី​ថ្ងៃទី​២៧ មីនា នោះ នៅ​ថ្ងៃទី ២៨ មីនា ក្រុម​បាល់ទះ​អង្គុយ​កម្ពុជា ប្រកួត​ចាញ់​ក្រុម​ម្ចាស់ផ្ទះ​កូរ៉េ ០ ទល់ ៣ សិត​វិញ ។​
​ ​
​ក្នុងការ​ប្រកួត​នោះ នៅ​សិត​ទី​១ កម្ពុជា ចាញ់​កូរ៉េ ១៨ ទល់ ២៥ សិត​, ទី​២ ចាញ់ ១៥ ទល់ ២៥ និង​សិត​ទី​៣ ចាញ់ ២៣ ទល់ ២៥ ។ កម្ពុជា​នៅសល់​មួយ​ប្រកួត​ទៀត ជាមួយ​ប្រទេស​ឡា​ត​វី ។​
​ ​
​គួរបញ្ជាក់​ផងដែរ​ថា ការប្រកួត​ជម្រុះ កីឡាបាល់ទះ​អង្គុយ​ជនពិការ ជើងឯក​ពិភពលោក​នេះ ក្រុម​បាល់ទះ​អង្គុយ ជនពិការ​កម្ពុជា ឈរ​នៅ​ពូ​ល A ជាមួយ​ម្ចាស់ផ្ទះ​កូរ៉េខាងត្បូង អ៊ីតាលី និង​ប្រទេស​ឡា​ត​វី ។ ចំពោះ​ពូ​ល B មាន​ក្រុម​ក្រូ​អាស៊ី ម៉ុង​ហ្គោ​លី ថៃ និង​ប្រទេស​កុង​ហ្គោ​។
​ចំណែក​បាល់ទះ​អង្គុយ ជនពិការ​ផ្នែក​នារី មានតែ ២ ប្រទេស​ទេ គឺ​កូរ៉េខាងត្បូង និង​អ៊ីតាលី​។​

​ការប្រកួត​នេះ នឹង​បញ្ចប់​នៅ​ថ្ងៃទី​១ ខែមេសា ហើយ​នេះ គឺជា​ការប្រកួត ដើម្បី​ចម្រាញ់រ​កជើង​ខ្លាំង សម្រាប់​ព្រឹត្តិការណ៍ ប៉ា​រ៉ា​ឡាំ​ពិ​ក​ហ្គេម (Paralympic) នា​ឆ្នាំ​២០២០ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ផងដែរ​៕V

ទិដ្ឋភាព​ប្រកួត ​ជាមួយ​កូ​រ៉េ​ខាងត្បូង​