បា​សេ​ឡូ​ណា​ច្រានចោល​លទ្ធភាព​ផ្ទេរ ផូ​ល ប៉ុក​បា នៅពេលនេះ ប៉ុន្តែ​នឹង​តាមឃ្លាំមើល​បន្តទៀត​

750
ចែករម្លែក

​ក្លឹប​បា​សេ​ឡូ​ណា​បាន​ច្រានចោល​លទ្ធភាព​ផ្ទេរ​កីឡាករ ផូ​ល ប៉ុក​បា (Paul Pogba) របស់​ក្លឹប ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​។​
​ ​
​ក្លឹប​បា​សេ​ឡូ​ណា​បាន​បើកទ្វារ​ចំហ​សម្រាប់​កិច្ចព្រមព្រៀង​ផ្ទេរ ប៉ុក​បា នៅពេល​អនុប្រធាន​ក្លឹប លោក ជ័រ​ឌី ម៉េ​ស្ត្រេ (Jordi Mestre) បាន​អះអាងថា ក្លឹប​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ​បើកទ្វារ សម្រាប់​ឱកាសល្អ​ណាមួយ មុនពេល​រដូវ​កាល​ទិញដូរ​បិទទ្វារ​នៅ​ដំណាច់ខែ​នេះ​។​
​ ​
​លោក អា​រ៉េ​ដូ ប្រេ​ដា (Ariedo Braida) ប្រធាន​ក្លឹប​បា​សេ​ឡូ​ណា​នៅពេលនេះ​អះអាងថា ក្លឹប​នឹងមិន​ដាក់សំណើ​ផ្ទេរ​ខ្សែបម្រើ​សញ្ជាតិ​បារាំង​រូបនេះ​នៅ​រដូវក្តៅ​នេះ​ទេ បើទោះបីជា​ខ្លួន​កោត សរសើរ​ជើងឯក​វើ​ល​ខាប់​រូបនេះ​ក៏ដោយ​។​
​ ​
​ក្លឹប​បា​សេ​ឡូ​ណា​នឹង​តាមឃ្លាំមើល ប៉ុក​បា យ៉ាង​យកចិត្តទុកដាក់ ដែលមាន​ទំនាក់ទំនង​មិនល្អ កាន់តែខ្លាំង​ឡើងជា​មួយ​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ។​
​ ​
​ប៉ុក​បា មិន​ព្រម​ឈប់​និយាយ​អំពី​ភាពមិនប្រាកដប្រជា​ជុំវិញ​អនាគត​របស់ខ្លួន​នោះទេ ហើយ​បាន និយាយថា “​មានរឿង​ច្រើន​ទៀត​ដែល​ខ្ញុំ​មិនអាច​និយាយ បើ​មិន​ដូច្នេះ​ទេ ខ្ញុំ​នឹង​ត្រូវគេ​ពិន័យ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែបម្រើ ល ប៉ុក​បា (Paul Pogba)