បា​សេ​ឡូ​ណា​នឹង​សម្រេច​ពី​អនាគត ហ្សា​វី​យេ ម៉ា​សេ​រ៉ាណូ ក្នុងពេល​ឆាប់ៗ​នេះ​

202

អនាគត​របស់​កីឡាករ ហ្សា​វី​យេ ម៉ា​សេ​រ៉ាណូ (Javier Mascherano) នៅ​បា​សេ​ឡូ​ណា​នឹងត្រូវ ដោះស្រាយ នៅ​ពីរ​បី​សប្តាហ៍​ក្រោយ នេះ​បើតាម​ការអះអាង​របស់​ប្រធាន​ក្លឹប Guillermo Amor ។
​ ​
​ខ្សែការពារ​រូបនេះ​បាន​ចំណាយពេល​៧​ឆ្នាំ​នៅ​ពហុកីឡាដ្ឋាន Nou Camp ប៉ុន្តែ​ចាប់ផ្តើម​បាត់បង់ ឱកាស​បង្ហាញមុខ​ជាមួយ​ក្លឹប​យក្ស​អេ​ស្ប៉ា​ញ​រូបនេះ​។​
​ ​
​ម៉ា​សេ​រ៉ាណូ ទើប​បង្ហាញមុខ​បាន​១០​លើក​ប៉ុណ្ណោះ​នៅ​រដូវ​កាល​នេះ​។​
​ ​
​លោក Amor បាន​និយាយថា “​អ្វី​នឹង​កើតឡើង​ជាមួយ ម៉ា​សេ​រ៉ាណូ យើង​នឹង​បានដឹង​ក្នុងពេល​ឆាប់ៗ​នេះ​។ យើង​ត្រូវ​ចាំមើល​សកម្មភាព​ហើយ​តើ​វា​នឹង​កើតឡើង​តាមរបៀប​ណា​”​។​
​ ​
​លោក​បន្តថា “​ម៉ា​សេ​រ៉ាណូ គឺជា​ប្រធាន​ក្រុម​។ គាត់​គឺជា​ជើងឯក ហើយ​គាត់​សំខាន់​ខ្លាំងណាស់ សម្រាប់​យើង នៅពេល​យើង​លេង ហើយ​នៅពេល​គាត់​មិន​លេង ពេល​គាត់​របួស​និង​លេង​ជា​បម្រុង​។​
​ ​
​ម៉ា​សេ​រ៉ាណូ នៅសល់​ពេលវេលា​១៨​ខែ​ទៀត​ក្នុង​កិច្ចសន្យា​ចាស់ ប៉ុន្តែ​កីឡាករ​រូបនេះ​បាន​ព្រលយ​ពាក្យ ចាក​ចេញពី​ក្របខណ្ឌ La Liga៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​កីឡាករ ហ្សា​វី​យេ ម៉ា​សេ​រ៉ាណូ (Javier Mascherano)