បា​សេ​ឡូ​ណា បង្ហាញ​បេក្ខភាព​ផ្ទេរ​បួនរូប ប៉ុន្តែ​គ្មាន​ឈ្មោះ ហ្វី​លី​ព កូ​ទី​ញ៉ូ ទេ​

106

​អាទិភាព​របស់​ក្លិប​បា​សេ​ឡូ​ណា​( Barcelona) នៅ​រដូវ​កាល​ទិញដូរ​ខែមករា​នេះ​គឺ​ការចុះ​កិច្ចព្រមព្រៀង ផ្ទេរ​ខ្សែបម្រើ​ប្រយុទ្ធ​ម្នាក់​ដែល​អាច​លេង​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។ នេះ​បើតាម​កាសែត អេ​ស្ប៉ា​ញ Marca ។​

​ប៉ុន្តែ​មិន​មានន័យថា ក្លិប Barcelona ទំនងជា​ព្យាយាម​ចែចង់​យក​ខ្សែបម្រើ​របស់ ក្លិប លី​វឺ​ភូ​ល (Liverpool) ហ្វី​លី​ព កូ​ទី​ញ៉ូ (Philippe Coutinho) ឡើងវិញ​ទេ​ដែលជា​តារា​ឆ្នើម​តំណាង​ឲ្យ Liverpool នៅ​រដូវ​កាល​នេះ បន្ទាប់ពី​ខកខាន​មិនបាន​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​មកកាន់ Barcelona កាលពី​រដូវក្តៅ​។​

​បន្ទាប់ពី​ខកខាន​មិនបាន​ផ្ទេរចេញ កូ​ទី​ញ៉ូ ធ្វើ​បានល្អ​មែនទែន​នៅ​រដូវ​កាល​នេះ ដោយ​រកបាន​១៣​គ្រាប់ ក្នុងការ​បង្ហាញមុខ​១៩​លើក ហើយ​ថែមទាំង​ធ្វើជា ប្រធាន​ក្រុម​ម្តងម្កាល​ផងដែរ​។​

Barcelona ទំនងជា​គិតគូរ​ដល់​កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ​ម្តងទៀត​នៅ​រដូវក្តៅ នេះ ដោយមាន​ការ អះអាងថា កូ​ទី​ញ៉ូ និង អែន​ត័​ញ គ្រី​ស្មាន់ (Antoine Griezmann) នៅតែ​ជា​អាទិភាព​ផ្ទេរ​របស់​ពួកគេ សម្រាប់​ផែនការ​យូរអង្វែង​។​

​ប៉ុន្តែ​ដោយសារតែ​កីឡាករ​ទាំងពីរ​សុទ្ធតែ​ជាប់​លេង​នៅ​ឆេ​ម​ពាន​លី​ក​។ ដូច្នេះ​គ្មាន​កីឡាករ​ណា​ម្នាក់ ក្នុងចំណោម​អ្នក​ទាំងពីរ​អាច​ចូលរួម​ជាមួយ Barcelona ខែក្រោយ​នេះ​ទេ​។​

​ផ្ទុយទៅវិញ Barcelona មាន​បេក្ខភាព​សម្រាំង​បួនរូប ដែល​អាច​លេង​បាន នៅពេល​ពួកគេ​ចាប់ផ្តើម យុទ្ធនាការ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​កនៅ​វគ្គ​១៦​ក្រុម​ចុង ក្រោយ​ជាមួយ​ក្រុម​ឆេ​ល​ស៊ី​។​

​ក្នុងចំណោម​បេក្ខភាព​នោះ គេ​ឃើញ​មាន​កីឡាករ Nabil Fekir ដែល Barcelona បាន​តាមដាន យូរ​មកហើយ​។ កីឡាករ Arthur របស់​ក្លិប Gremio ដែល Barcelona ធ្លាប់​ទាក់ទង​រួចមក ហើយ​ខ្សែបម្រើ ម៉េ​ស៊ុត អូ​ហ្ស៊ី​ល (Mesut Ozil) របស់​អា​សេណ​ល​និង​អតីត​ខ្សែបម្រើ​ឆេ​ល​ស៊ី អូ​ស្កា (Oscar) ផងដែរ ដែល​ប​ច្ចុ​ប្ប ន្ន​កំពុង​លេង​នៅ​ប្រទេស​ចិន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ហ្វី​លី​ព កូ​ទី​ញ៉ូ (Philippe Coutinho)