បិតា​ប្រជាធិបតេយ្យ​ពិភពលោក​ត្រូវ​ចិន​វាយប្រហារ​រិះគន់​យ៉ាង​លម្អិត​នៅក្នុង​របាយការណ៍​សិទ្ធិមនុស្ស​ប្រចាំ​ឆ្នាំ​

3105
ចែករម្លែក

​ចិន​កាលពី​ថ្ងៃ​អង្គារ​ទី​២៤​មេសា​បាន​ធ្វើ​ការវាយប្រហា​រ​រិះគន់​កប់ៗ​មាត់​ចំពោះ​ការ​លាក់ពុត​និង​បញ្ហា​សិទ្ធិមនុស្ស​ផ្ទាល់ខ្លួន​របស់​ប្រទេស​ដែល​តាំងខ្លួន​ជា​បិតា​ប្រជា​ធិបតេ​​យ្យ​ ​ដូចជា​ជាតិ​សាសន៍​និយម​និង​រឿងអាស្រូវ​នយោបាយ​។​វា​ជា​ការឆ្លើយតប​ទៅនឹង​ការវាយប្រហារ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​អំពី​កំណត់ត្រា​សិទ្ធិមនុស្ស​របស់​ចិន​។​

​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ក្នុង​របាយការណ៍​សិទ្ធិមនុស្ស​ពិភពលោក​របស់​ក្រសួង​ការបរទេស​អាមេរិក​សំ​រាប់​ឆ្នាំ​២០១៧ អាមេរិក​បាន​ចាត់ទុក​ចិន រុស្ស៊ី អ៊ីរ៉ង់​និង​កូរ៉េ​​ខាងជើង​ជា​រដ្ឋាភិបាល​”​គួរ​ត្រូវ​ស្តីបន្ទោស​ខាង​សីលធម៌​”​ដែល​ខ្លួន​បាន​និយាយថា រដ្ឋាភិបាល​ទាំង​នេះ​បាន​រំលោភ​សិទ្ធិ​មនុស្ស​រាល់ថ្ងៃ​ក្នុង​ព្រំដែន​របស់​ខ្លួន​។​

​នៅក្នុង​របាយការណ៍​ឆ្លើយតប​ប្រចាំឆ្នាំ​ចំពោះ​របាយការណ៍​អាមេរិក ក្រុមប្រឹក្សា​រដ្ឋ​ចិន ឬ​គណៈរដ្ឋមន្ត្រី បាន​និយាយ​ថា​សហរដ្ឋអាមេរិក “​ចោល​ការរំលោភ​”​ដាក់​អ្នកដទៃ​​ជាមួយ​នឹង​ភាព​លាក់ពុត​របស់ខ្លួន​។​”​វា​ហាក់ដូចជា​ថា នៅក្នុង​ពិភពលោក​នេះ​មាន​តែ​ស្ថានភាព​សិទ្ធិមនុស្ស​របស់​អាមេរិក​ទេ​ដែល​ល្អ​ឥតខ្ចេះ​។​ចូរ​សម្លឹង​មើល​ឆ្នាំ​២០១៧​សូម្បី​តែ​អ្នក​ប្រកាន់​យុត្តិធម៌​តិច​បំផុត​ក៏​អាច​មើលឃើញថា កំណត់ត្រា​សិទ្ធិមនុស្ស​ផ្ទាល់​របស់​អាមេរិក ដូច​រាល់ដង ល្បី​ខាង​អំពើអាក្រក់​និង​កាន់តែ​អាក្រក់​ឡើង​”​។​

​យោងតាម​របាយការណ៍ ជនជាតិ​អាមេរិក​ដើមកំណើត​អាហ្វ្រិក ត្រូវបាន​គេ​ច្រឡំ​ដាក់គុក​ចំពោះ​ឃាតកម្ម​លើស​ជន​ធម្មតា​ដល់​ទៅ​៧​ដង និង​បទឧក្រិដ្ឋ​ហិង្សា​បន្ត​កើន​​ឡើង​។​នយោបាយ​លុយ​អាមេរិក​បន្ត​រីកដុះដាល​និង​ពួក​អ្នក​មាន​ដឹកនាំ​ទិសដៅ​នយោបាយ​។​ចំណែក​ជនទន់ខ្សោយ​ប្រឈម​នឹង​ការ​រឹតត្បិត​ជាខ្លាំង​លើ​ការបោះឆ្នោត​​ហើយ​រឿងអាស្រូវ​ពាក់ព័ន្ធ​នឹង​អ្នកនយោបាយ​កើតមាន​ជារឿយៗ​។​

​ក្នុងពេល​ជាមួយគ្នា សារព័ត៌មាន​ចិន​ក៏​បាន​ចុះផ្សាយ​គម្លាត​កាន់តែ​ធំ​រវាង​អ្នកមាន​និង​អ្នកក្រ​នៅ​អាមេរិក​។​

​យោងតាម​របាយការណ៍​សិទ្ធិ​មនុស្ស​ដដែល គម្លាត​រវាង​អ្នកមាន​និង​អ្នកក្រ​អាមេរិក​កាន់តែ​រីក​ធំ ដោយ​ចំនួន​អ្នក​អត់​ផ្ទះសម្បែង​កាន់តែច្រើន ។​យោង​តាម​ស្ថិតិ​មកពី​​ការិយាល័យ​សម្រង់​ប្រជាជន​អាមេរិក ជនជាតិ​អាមេរិក​ជាង​៤០​លាន​នាក់​រស់នៅ​ក្នុង​ភាពក្រីក្រ ក្នុងនោះ​១៨,៥​លាន​នាក់​ក្រីក្រ​បំផុត​។​អាមេរិក​ក៏​ខកខាន​មិន​បាន​គ្រប់គ្រង​​ការប្រើ​ថ្នាំញៀន​និង​ឱសថ​ញៀន ដោយ​របាយការណ៍​Medical Press បានអោយដឹង​ថា​ជនជាតិ​អាមេរិក​៧,៧​លាន​នាក់​បាន​ប្រើ​គ្រឿងញៀន​។​

​របាយការណ៍​ចិន​ដដែល​បាន​បន្តថា ប្រព័ន្ធ​សុខភាព​អាមេរិក​មាន​ការ​ចន្លោះប្រហោង​ខ្លាំង​ផង​ដែរ​៕​ដោយ​៖​វាសនា​

​​ប្រជាជន​អាមេរិក​ជាង​៤០​លាន​នាក់​រស់នៅ​ក្នុង​ភាពក្រីក្រ ដោយ​អ្នក​អត់​ផ្ទះសម្បែង​កាន់តែ​មាន​ចំនួន​ច្រើនឡើង​