បិតា​លេង​សាក់​! សាក់​តាំង​ពីមុខ​ស្អាត​រហូត​មុខ​ដូច​ខ្មោច​

2107
ចែករម្លែក

​បុរស​ញៀន​សាក់​រូប​ម្នា​ក់បាន​ចំណាយលុយ​រហូតដល់​ទៅ​ជាង ៣៦.០០០ ដុល្លារ​អាមេរិក ចាក់​សាក់​ពេញ​រាងកាយ​រួមទាំង​ក្បាល​ផងដែរ​។ ទោះជា​យ៉ាងណា គាត់​បាន​បង្ហើប​ថា គាត់​អន់ចិត្ត​ណាស់​ដែល​អ្នក​មិន​ធ្លាប់​ស្គាល់​សើចចំអក​ឱ្យ​គាត់​នៅតាម​ផ្លូវ​។​

​លោក គ្រី​ស ដាល​ហ្សែ​ល (Chris Dalzell) វ័យ ៣៣ ឆ្នាំ​ដែល​បាន​ចាក់​រូបសាក់​ដំបូង​នៅ​អាយុ ១៦ ឆ្នាំ ហើយ​បន្ថែម​សាក់​ជាង ៦០០ ផ្សេងទៀត​ចាប់​តាំង​ពេល​ពេលនោះ​រូបនេះ​បាន​ប្រាប់ថា គាត់​នឹង​ឈប់​ចាក់​សាក់​តទៅទៀត ប្រសិនបើ​វា​ចាប់ផ្តើម​ប៉ះពាល់​ដល់​កូនៗ​របស់គាត់​។​

​បុរស​កូន​ពីរ​ដែលជា​មេ​ចុងភៅ​មកពី​បាន​ហ្គើ (Bangor) តំបន់​ដោ​ន (County Down) អៀរ​ឡង់​ខាងជើង (Northern Ireland) នេះ​ទទួលស្គាល់ថា ស្នាម​សាក់​លើ​មុខ​របស់គាត់ ដែល​គាត់​ចាប់ផ្តើម​ធ្វើ​ក្នុង​ឆ្នាំ​២០១៦ បានធ្វើឱ្យ​គាត់​រង​ការ​សើចចំអក​ពី​មនុស្សម្នា ហើយ​គាត់ តែងតែ​ឮ​គេ​និយាយ​ខ្សឹបខ្សៀវ​សំដៅ​មករក​គាត់​ថា “​មើលមុខ​ចុះ​!”៕ ប្រែ​សម្រួល​: ខុម​