បិទផ្លូវ​មួយចំនួន​ខណៈ​ក្បួន​ហែរ​អដ្ឋិធាតុ​ថ្មើរជើង​សម្ដេច​វិបុល​បញ្ញា​សុខ​អាន​ទៅ​តម្កល់​នៅ​វត្ត​សារា​វ័ន​តេ​ជោ​

77
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​នឹងធ្វើ​ការបិទផ្លូវ​ជា​បណ្តោះអាសន្ន​មួយចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ​ខណៈ​ក្បួន​ហែរ​អដ្ឋិធាតុ​ថ្មើរជើង​សម្ដេច​វិបុល​បញ្ញា​សុខ​អាន​ទៅ​តម្កល់​នៅ​វត្ត​សារា​វ័ន​តេ​ជោ​គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​១៥​មីនា​ខាងមុខនេះ​។​ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​មេត្តា​យោគយល់​។


នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ស្ដីពី​ការបញ្ជៀ​ស​ចរាចរណ៍​សម្រាប់​ពិធី​បុណ្យខួប​គម្រប់​៣​ឆ្នាំ​និង​ក្បួន​ហែរ​អដ្ឋិធាតុ​ថ្មើរជើង​សម្ដេច​វិបុល​បញ្ញា​សុខ​អាន​សមាជិក​រដ្ឋសភា​និង​អតីត​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

​ក្នុង​សេចក្តីជូនដំណឹង​បាន​បញ្ជាក់ថា​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​ជំរាបជូន​ដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​ឱ្យបាន​ជ្រាបថា​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​អន្តរជាតិ​និង​រៀបចំ​ក្បួន​ហែរ​អដ្ឋិធាតុ​ដោយ​ថ្មើរជើង​សម្ដេច​វិបុល​បញ្ញា​សុខ​អាន​ចេញពី​ភូមិគ្រឹះ​សម្ដេច​វិបុល​បញ្ញា​ឆ្ពោះទៅ​តម្កល់​អដ្ឋិធាតុ​នៅ​វត្ត​សារា​វ័ន​តេ​ជោ​ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី ១៥ ខែ​មីដាដា​ឆ្នាំ ២០២០ វេលា​ម៉ោង ៦​និង​០០ នាទី​ព្រឹក ។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹងធ្វើ​ការបិទផ្លូវ​ជា​បណ្ដោះអាសន្ន​ដោយ​មិន​អនុញ្ញាតឱ្យ​យានជំនិះ​គ្រប់​ប្រភេទ​ឆ្លងកាត់​ចាប់ពី​ភូមិគ្រឹះ​សម្ដេច​វិបុល​បញ្ញា​តាម​រុក្ខវិថី​សម្ដេច​ប៉ាន​(​ផ្លូវ​លេខ​២១៤​ឆ្ពោះទៅ​មហាវិថី​ព្រះ​នរោត្តម​។​ពេលទៅដល់​មហាវិថី​ព្រះ​នរោត្តម​បត់​ឆ្វេង​ដល់​វិថី​លី​យ៉​ត​ឡាយ​(​ផ្លូវ​លេខ​១៧២)​បត់​ស្ដាំ​ស្រប​ខាងជើង​របង​វត្ត​សារា​វ​ន័​តេ​ជោ​។​

​ដល់​វិថី​ព្រះអង្គ​យុគន្ធរ​(​ផ្លូវ​លេខ​១៩)​បត់​ស្ដាំ​ដល់​ខ្លាំង​ទ្វារ​វត្ត​សារា​វ័ន​តេ​ជោ​ចាប់ពី​ម៉ោង​០៦​និង​០០​នាទី​ព្រឹក​រហូតដល់​បញ្ចប់​កម្ម​វិធី​។​ផុត​រយៈពេល​មាន​ឃាត់​បណ្ដោះអាសន្ន​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បើក​ឲ្យ​ធ្វើចរាចរ​ជាធម្មតា​ឡើងវិញ​៕S/​