បិទ​ការប្រកួត​កីឡា​សិស្ស​បឋមសិក្សា និង​មធ្យមសិក្សា​ជ្រើសរើស​ជើងឯក​ថ្នាក់​ខេត្ត​ប្រចាំឆ្នាំ​សិក្សា​២០១៨-២០១៩

464
ចែករម្លែក

ដោយ:ភ្នំ​ស្វាយ/បន្ទាយមានជ័យ ៖ ពិធី​បិទ​ការប្រកួត​កីឡា​សិស្ស​បឋមសិក្សា និង​មធ្យមសិក្សា​ជ្រើសរើស​ជើងឯក​ថ្នាក់​ខេត្ត​ប្រចាំឆ្នាំ​សិក្សា​២០១៨-២០១៩ បានធ្វើ​ហើយ​កាលពី​ល្ងាច​ថ្ងៃទី​៨ ​ខែមីនា ឆ្នាំ​២០១៩ នៅ​ទីលាន​បាល់ទាត់ អេកូ ស្ព័ត បូរី​ឈើ​យ ចាន់ណា ស្ថិតនៅក្នុង​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ​ក្រោម​អធិបតីភាព លោក ឈើ​យ ចាន់ណា សមាជិក​ព្រឹទ្ធសភា និង​លោក សួន បវរ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ ។​

លោក​ឈូ ប៊ុន​រឿង ប្រធាន​ម​ន្ទិ​រ​អប់រំ យុវជន​និង​កីឡា​ខេត្តបន្ទាយមានជ័យ​បាន ឲ្យ​ដឹងថា ឆ្លងតាម​ការប្រកួត​យ៉ាងសកម្ម និង​ស្វិតស្វាញ​អស់​រយៈពេល​១៤​ថ្ងៃ​នៃ​កីឡា​សិស្ស​បឋមសិក្សា មធ្យមសិក្សា​ទូទាំង​ខេត្ត​លើ​វិញ្ញាសារ​បាល់ទាត់ បាល់ទះ បាលបោះ អត្តពលកម្ម មកនេះ​ឃើញថា មាន​កាយវិការ​របស់​ក្រុមកីឡា​បាន​អនុវត្ត​ការ​ប្រ​គួ​ត​នេះ​ពិតជា​ឈរលើ​ស្មារតី គោរព​វិន័យ បទបញ្ជា​បច្ចេកទេស​ និង​ចេះ​ស្រឡាញ់គ្នា យោគ​យល់​គ្នា អធ្យាស្រ័យ​គ្នា​និង​គ្នា​ទៀតផង​នេះ​បានបង្ហាញ​ឲ្យ​ឃើញថា​ កីឡាករ​ទាំងអស់​បាន​ផ្សារភ្ជាប់​យ៉ាង​ជិតស្និទ្ធ​នូវ ចំណង​សាមគ្គីភាព ភារត​ភាព​និង​ការយោគយល់​គ្នា​ដែលជា​គំរូ​មួយ​ដ៏​ល្អ​សម្រាប់​អនាគត​ប្រទេសជាតិ​។​

លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​អបអរសាទរ ហើយ​ជម្រុញ​នឹង​លើកទឹកចិត្ត​ដល់​ថ្នាក់​ដឹង​នាំ​មន្ទីរ ការិយាល័យ​អប់រំ​យុវជន​និង​កីឡា​ខេត្ត ស្រុក​ក្រុង និង​ក្រុម​កីឡាករ​កីឡា​ការ​នី ក៏​ដូច​អត្ត​ពល​លិ​ក​ទាំងអស់​នៅក្នុង​ខេត្តបន្ទាយមានជ័យ​ត្រូវដាក់​ចេញ​នៅ​ផែនការ​នានា ​ដើម្បី​សំដៅ​ឆ្ពោះទៅរក​ភាពជោគជ័យ​ក្នុង​ព្រឹត្តិការ​កីឡា​អាស៊ីអាគ្នេយ៍​(​ស៊ី​ហ្គេម​)​ដែល​កម្ពុជា​និង​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២៣​។

លោក បាន​វាយតម្លៃ​ចំពោះ​ជោគជ័យ​ក្នុងការ​ប្រកួត​នៅ​ឆ្នាំនេះ​ថា​ ពិតជា​បានរួម​ចំណែក​ជា​វិជ្ជមាន​ក្នុងការ​ធ្វើ​ឲ្យ​រីកចម្រើន នៃ​សកម្មភាព​អប់រំ​កាយ​និង​កីឡា នៅ​ទូទាំង​ខេត្ត ព្រោះ​ថា​អប់រំ​កាយ​និង​កីឡា រាជ​រដ្ឋា​ភិ​បាន ដែល​ដឹកនាំ​ដោយ​សម្ដេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​យកចិត្តទុកដាក់​លើ​វិស័យ​អប់រំ​ដែលជា​វិស័យ​ជា​អាទិភាព​មួយ ក្នុងចំណោម​វិស័យ​អាទិភាព​នានា​ក្នុងនោះ​មាន​អប់រំ​កាយ​និង​កីឡា​ផងដែរ​៕B/

        
       រូបថត : លោក​ឈើ​យ ចាន់ណា លោក សួន បវរ លោក ឈួ ប៊ុន​រឿង អញ្ជើញ​បិទ​ការប្រកួត​កីឡា​សិស្ស​បឋមសិក្សា និង​មធ្យមសិក្សា​ជ្រើសរើស​ជើងឯក​ថ្នាក់​ខេត្ត​ប្រចាំឆ្នាំ​សិក្សា​២០១៨.២០១៩ (​រូប​: ភ្នំ​ស្វាយ​)​