បិទ​ចរាចរ​លើ​កំណាត់ ផ្លូវ​កូ​ម៉ៃ​ជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ ២០១៩ ដើម្បីឲ្យ​ក្រុមហ៊ុន​ម៉ៅការ​ពី​អាជ្ញាធរ​អប្សរា​បង្ហើយ​ការលាង​សម្អាត

265
ចែករម្លែក

ដោយ​បាយ័ន​/​សៀមរាប​ ៖ ​ដោយ​ឃើញ​ពី​ការអនុវត្ត​ការងារ​របស់​ក្រុមហ៊ុន​ម៉ៅការ​ពី​អាជ្ញាធរ​អប្សរា ជួសជុល​សាងសង់​ចិញ្ចើមផ្លូវ​លើ​កំណាត់​ផ្លូវ​កូ​ម៉ៃ​នេះ បាន​បង្ករ​ផល​ប៉ះ ពាល់​ដល់​អ្នកធ្វើដំណើរ​ឆ្លងកាត់ និង​ដើម្បី​បញ្ជៀ​ស​ផលប៉ះពាល់​នេះ​បន្តទៀត ព្រមទាំង​ការលំបាក​របស់​បងប្អូន​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​នេះ អាជ្ញាធរខេត្ត បាន​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​អប្សរា​ដែលជា​ម្ចាស់​គម្រោង ណែនាំ​ឲ្យ​ក្រុមហ៊ុន​ម៉ៅការ​បន្ត​សម្អាត​ឲ្យ​បាន​រួចរាល់​ជា​ស្ថាពរ ដោយ​បន្ត​អនុវត្ត​ចាប់ពី ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩​។​

កាលពី​រសៀល​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៩ កងកម្លាំង​នគរបាល​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ចុះ​មកជួយ​សហការ​ជាមួយ​ក្រុមហ៊ុន និង​អាជ្ញាធរ​អប្សរា​សំអាត​បាន​មួយចំនួន​ហើយ ប៉ុន្តែ​នៅ​មិនទាន់​រួចរាល់​ជា​ស្ថាពរ ទើបត្រូវ​បន្ត​នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩ រហូតដល់​រួចរាល់​ទាំងស្រុង​។​

រដ្ឋបាលខេត្ត សូម​ថ្លែងអំណរគុណ​ដល់​កងក​ម្លាំ​ង​នគរបាល​ពន្លត់អគ្គីភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដែល​បាន​ចូលរួម​សហការ ក្នុង​សកម្មភាព​លាង​សម្អាត​នេះ​។​

សូម​សា​ធារ​ជន​ទាំងអស់​មេត្តា​យោគយល់​អធ្យាស្រ័យ​ ចំពោះ​បងប្អូន​ធ្វើដំណើរ​ជួប​ការលំបាក​កន្លងមក និង​ចំពោះ​ការបិទផ្លូវ​នេះ​ក្នុងន័យ​ដើម្បី​បញ្ជៀ​ស​គ្រោះថ្នាក់​ក្នុងពេល​លាង​សំអាត និង​សូម​ស្នើ​បងប្អូន​បញ្ជៀ​ស​ចរាចរ​ពី​កំណាត់​ផ្លូវ​នេះ​ដោយ​អនុគ្រោះ​៕B/