បិទ​ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​ចំនួន​៤៣​កន្លែង​នៅ​ខេត្តតាកែវ​

945

(​តាកែវ​) ៖ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៧​នេះ សមត្ថកិច្ច​ចម្រុះ បាន​ចុះ​ធ្វើ​ការផ្អាក​អាជីវកម្ម​ផ​លិ​ផត​ស្ករត្នោត​ក្លែងក្លាយ ចំនួន ៤៣​កន្លែង នៅ​ឃុំ​ចំនួន​៣ គឺ​ឃុំ​លំពង់ ត្រពាំង​សាប កុមារ​រាជា ក្នុងស្រុក​បាទី ខេត្តតាកែវ​។​

​អាជ្ញាធរខេត្ត​បាន​បើក​កិច្ចប្រជុំ​មួយ ពិភាក្សា​សម្រេច​បិទ​អាជីវកម្ម​ផ​លិ​ផត​ស្ករត្នោត​ក្លែងក្លាយ​ទាំង ៤៣​កន្លែង ខាងលើ ដោយយោង​ថា ទីតាំង​ទាំងនោះ បាន​ផលិត​ស្ករត្នោត​ក្លែងក្លាយ គ្មាន​បទដ្ឋាន​ត្រឹមត្រូវ និង​ប្រើប្រាស់​សារជាតិ​គីមី អាចធ្វើ​ប៉ះពាល់​សុខភាព​ដល់​អ្នកប្រើប្រាស់ ជាពិសេស​នោះ ការផលិត​ស្ករត្នោត​ក្លែងក្លាយ វា​ធ្វើ​ប៉ះពាល់​ដល់​ស្ករត្នោត​របស់​ខ្មែរ ដែល​ល្បី​លើក​ឆាក​អន្តរជាតិ​។​

​សូម​ញ្ជា​ក់ថា បន្ទាប់ពី​បែកធ្លាយ​រឿងអាស្រូវ​ស្ករត្នោត​កែច្នៃ​នៅ​តាកែវ​នេះ​មក​មន្ត្រី​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​បាន​កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា​បាន​ចុះ​ពិនិត្យ​សិប្បកម្ម​ផលិត​ស្ករត្នោត​ក្លែងក្លាយ​ចំនួន​៣៥​កន្លែង​នៅ​ស្រុក​បាទី​ខេត្តតាកែវ​និង​បាន​ជូនដំណឹង​ថា​នឹង​ជូន​ដំ​​ណឹ​ង​ថា​អនុញ្ញាត​ឬ​ត្រូវ​បិទ​នៅពេល​ខាងមុខ​ក្រោយ​រាយការណ៍​ទៅ​ក្រសួង​។​

​ការអះអាង​ពី​អ្នក​ផលិត​ស្ករត្នោត​ក្លែងក្លាយ​បាន​ឲ្យ​ដឹង​ទៀតថា វត្ថុធាតុដើម​ដែល​យកមក​ផលិត​ស្ករត្នោត​ក្លែងក្លាយ​នេះ មានដូចជា ស្ករស​-​ទឹក​-​អំបិល​-​ប្រេងឆា​-​តែ​ជា​អាថ៌កំបាំង​នៅមាន​វត្ថុ​ផ្សំ​ផ្សេងៗ ទៀត​ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​៕​ដោយ​៖​វាសនា​