បិទ​ភ្នែក​រង់ចាំ​ក្ដី​ស្លាប់​ដ្បិត​ដឹងថា​គេច​មិន​ផុត តែ​អព្ភូតហេតុ​អស្ចារ្យ​កើតឡើង​

352
ចែករម្លែក

នៅលើ​លោក​នេះ អព្ភូតហេតុ​អស្ចារ្យ​ពិតជា​មាន​។ តួយ៉ាង នេះ​ជា​ទិដ្ឋភាព​ស្ទើរ​មិនគួរ​ឱ្យ​ជឿ ពេលដែល​កង្កែប​ស្រែក​ឃ្លាន​មួយ​ក្បាល​ហាមាត់​យ៉ាង​ធំ​បម្រុង​លេប​ត្របាក់​កណ្ដុរ​តូច​ជា​ចំណី ប៉ុន្តែ​រំពេច​នោះ​កង្កែប​ស្រាប់តែ​ប្ដូរ​ចិត្ត​វិញ​។
​ ​
ទិដ្ឋភាព​ដ៏​អស្ចារ្យ​នេះ​ត្រូវ​អ្នក​ថតរូប​ម្នាក់​ឈ្មោះ តាន​តូ យេន​ស៊ិន (Tanto Yensen) ថត​បាន នៅក្នុង​ក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូនេស៊ី កាលពីពេល​ថ្មីៗ​នេះ ខណៈពេល​គាត់​កំពុង​ឃ្លាំ មើល​សកម្មភាព​កង្កែប​នេះ​ដែល​ទំ​លើ​មែកឈើ​ក្បែរ​កណ្ដុរស​។​
​ ​
គាត់​និយាយថា ដំបូង​ឡើយ កង្កែប​សម្លឹង​កណ្ដុរ​មិន​ព្រិច​ភ្នែក ហើយ​ហាមាត់​យ៉ាង​ធំ និង​លៀនអណ្ដាត​បម្រុង​ត្របាក់​វា​ជា​ចំណី​។ ចំណែកឯ​កណ្ដុល​បានត្រឹមតែ​បិទ​ភ្នែក​ទាំង​ញ័រ​ចំប្រប​រង់ចាំ​ក្ដី ស្លាប់​ដ្បិត​ដឹង​ច្បាស់​ថា​គេច​មិន​ផុតពី​ចង្កូម​មច្ចុរាជ​។ ប៉ុន្តែ​ចុងក្រោយ មិន​នឹកស្មានថា​កង្កែប​ប្ដូរ​ចិត្ត ធ្វើឱ្យ​កណ្ដុរ​ត្រេកអរ​រក​អ្វី​ប្រៀបផ្ទឹម​មិនបាន ហើយ​វា​បាន​ឱនក្បាល​គោរព​កង្កែប​ជាការ​ដឹងគុណ​។ ចំណែកឯ​កង្កែប​ចិត្តធម៌​មិន​ត្រឹមតែ​មិន​ស៊ី​កណ្ដុរ​ទេ ថែមទាំង​ឱ្យ​កណ្ដុរ​អង្អែល​ក្បាល​របស់​វា​លេងទៀតផង ហើយ​ក្លាយជា​មិត្តសម្លាញ់​ដែល​យើង​នឹកស្មាន​មិន​ដល់​៕ ប្រែ​សម្រួលៈ​ខុម​