បិទ​វគ្គ​ជំនាញ​អន្តរាគមន៍​ពិសេស បង្ក្រាប​បាតុកម្ម កូដកម្ម នៃ​ស្នង​ការដ្ឋាន​​នគរបាល​ខេត្តសៀមរាប

165
ចែករម្លែក

ដោយ:​គូលែន​/​សៀមរាប​ ៖ នៅ​បរិវេណ​អង្គរ​ឃ្យុ​ង​យូ​ក្រុង​សៀមរាប ខេត្តសៀមរាប នា ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៩​នេះ មាន​រៀបចំ​ពិធី បិទ​វគ្គ​ជំនាញ​អន្តរាគមន៍​ពិសេស បង្ក្រាប​បាតុកម្ម កូដកម្ម នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដោយមាន​ការចូលរួម​ពី​នាយ​ឧ​ត្ត្​ម​សេនីយ៍ ​ហ៊ូ សា​គុណ អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្តាល​នគរ​បាល​ព្រំដែន តំណាង​ដ៏​ខ្ពង់ខ្ពស់ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ។​

នាយ​ឧ​ត្ត្​ម​សេនីយ៍ ហ៊ូ សា​គុណ បាន​មានប្រសាសន៍ថា វគ្គ​ជំនាញ​ប្រឆាំង​បាតុកម្ម កូដកម្ម​ខាងលើនេះ មាន​សារ​:​សំខាន់​ណាស់ ដើម្បី​ឆ្លើយតប​ទៅនឹង​ស្ថានភាព​បច្ចុប្បន្ន ដោយ​កងកម្លាំង​ទាំងអស់​ត្រូវតែ​ចេះ​នៅ​វិធីសាស្ត្រ​ទាំងនេះ​ដើម្បី​ការពារ​សុខសន្តិភាព សុវត្ថិភាព ជូន​ប្រជាជន​។​

នាយ​ឧ​ត្តម​សេនីយ៍​បាន​បន្តថា កងកម្លាំង​ទាំងអស់​ត្រូវ​រក្សា​វិន័យ​កងកម្លាំង​អោយបាន​ខ្ជាប់ខ្ជួន ដោយ​ការពារ​ដាច់ខាត​នូវ​ជាតិ សាសនា និង​ព្រះមហាក្សត្រ ជាពិសេស​ការពារឲ្យបាន​នៅ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​កើតចេញពី​ការបោះឆ្នោត ហើយ​ប្រឆាំង​ដាច់ខាត​ចំពោះ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ដែល​ដឹកនាំ​ដោយ​ទណ្ឌិត​សមរង្សី ដែល​មានបំណង​ប៉ុនប៉ង ផ្តួល​រលំ​រដ្ឋាភិបាល​ក​ម្ពុ​ជា​ស្របច្បាប់​។​

ពិធី បិទ​វគ្គ​ជំនាញ​អន្តរាគមន៍​ពិសេស បង្ក្រាប​បាតុកម្ម កូដកម្ម ដល់​កងកម្លាំង​អន្តរាគមន៍​ពិសេស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ចំនួន​៣២០​នាក់ ដែល​បានធ្វើការ​ហ្វឹកហាត់ អស់​រយៈពេល​ពីរ​សប្តាហ៍​កន្លងមក៕B/