បិទ​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​កីឡា​កាយ​វប្បកម្ម និង​វ​កីឡា​អុកចត្រង្គ​កម្រិត​មូលដ្ឋាន​

1060
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា / ភ្នំពេញ​៖ វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​កីឡា​កាយ​វប្បកម្ម និង​ហាត់ប្រាណ និង​គ្រូបង្វឹក​កីឡា​អុកចត្រង្គ​ក​កម្រិត​មូលដ្ឋាន បានបញ្ចប់​ជា​ស្ថាន​ពរ​ហើយ បន្ទាប់​ចាប់ដំណើរការ​ពីថ្ងៃ​ទី​១​រហូត​ថ្ងៃទី​៧​វិច្ឆិកា​នេះ​។​

​ក្នុងឱកាស​បិទ​វគ្គ​នេះ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក ម៉ិ​ល កាដូ អគ្គនាយករង​កីឡា លោក បឹង គឹម​តោ អនុប្រធាននាយកដ្ឋាន​អប់រំ​កាយ និង​កីឡា លោក គុជ គីម​ឡុង ប្រធាន​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា និង​លោក ស៊ីម សុក​មង្គល​រស្មី ប្រធាន​ខេមរៈ​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម និង​ហាត់ប្រាណ​។​

​វគ្គ​ទាំង​២​នេះ​ប្រើប្រាស់​ទាំងស្រុង​នូវ​ថវិកា​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា សម្រាប់​កញ្ចប់​បណ្ដុះបណ្ដាល​ធនធានមនុស្ស​។ សម្រាប់​កីឡា​អុក​ឧទ្ទេស​នា​ដោយ​លោក​គ្រួច ចន្ថា​រិ​ទ្ធ ដែលជា​គ្រូ​អុក​ប្រចាំ​សហព័ន្ធ និង​លោក ហូ​យ សូ​ណា ដែលជា​ស្ដេច​អុក​ឆ្នាំ​២០១៦​។ ចំពោះ​កីឡា​កាយ​វប្បកម្ម និង​លំ​ហាត់ប្រាណ​វិញ ឧទ្ទេសនាម​ដោយ​លោក ហ៊ី ឌី​ណា​រិន្ទ លោក សុក សុភ័ក្ត្រ លោក នុត សុផល និង​លោក​ដុំ សារុន​។​

តាម​ការសិក្សា​អស់​រយៈពេល​៧​ថ្ងៃ​យើង​មើលឃើញថា សិក្ខាកាម​កីឡា​អុកចត្រង្គ​អ្នកទទួល​លទ្ធផល​ល្អ​ចំនួន​១៨​នាក់ ព្រមទាំង​លទ្ធផល​មធ្យម​ចំនួន​១៥​នាក់ ចំណែក​សិក្ខាកាម​កីឡា​កាយ​វប្បកម្ម​លទ្ធផល​ល្អ​ណាស់​ចំនួន​១៣​នាក់ លទ្ធផល​ល្អ​ចំនួន​១៥​នាក់ និង​លទ្ធផល​មធ្យម​ចំនួន​៨​នាក់​៕ ល​

#