បិទ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការសម្តែង​សិល្បៈ​សុវត្ថិភាព​ចរាចរណ៍ ផ្តោតលើ​ផលប៉ះពាល់​នៃ​ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង

1142
ចែករម្លែក

(​កណ្តាល​)៖ វគ្គ​បណ្តុះបណ្តាល​សម្រាប់​យុវជន​កាកបាទក្រហម​កម្ពុជា ស្តីពី​ការសម្តែង​សិល្បៈ​សុវត្ថិភាព​ចរាចរណ៍​ផ្តោតលើ​ផលប៉ះពាល់​នៃ​ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង ត្រូវបានធ្វើ​ពិធី​បិទ កាលពី​រសៀល​ថ្ងៃទី ១៦ ខែសីហា ឆ្នាំ​២០១៧​នៅ​សាលប្រជុំ​ទីស្នាក់ការ​សាខា​កាកបាទក្រហម​ខេត្ត ក្រោម​អធិបតីភាព​លោក ជាវ តា​យ ប្រធាន​គណៈកម្មាធិការ សាខា​។

​សូមបញ្ជាក់​ជូន​ថា វគ្គ​បណ្តុះបណ្តាល​នេះ​បាន​ដំណើរការ​រយៈពេល​២​ថ្ងៃ មាន​ភាពរលូន និង​ទទួលបាន​ជោគជ័យ ដែល​បានចាប់ផ្តើម​ពីថ្ងៃ​ទី ១៥ ដល់ ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ​២០១៧ នៅ​សាលប្រជុំ​ទីស្នាក់ការ​សាខា ។ វគ្គ​នេះ​មាន សិក្ខាកាម​ចូលរួម​សរុប​ចំនួន​៣៥​នាក់ ស្រី​១៩​នាក់ ក្នុងនោះ​មន្ត្រី​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ខេត្ត ទីប្រឹក្សា​យុវជន យុវជន​កាក បាទ​ក្រហម​កម្ពុជា​ក្នុង​ខេត្តកណ្តាល​ចំនួន ២០​នាក់​និង​យុវជន​​កាកបាទក្រហមកម្ពុជា មកពី​សាខា​រាជធានី​ភ្នំពេញ ចំនួន​១៥​នាក់ និង​ទទួលបាន​ការឧបត្ថម្ភ​ថវិកា​ពី​អង្គការ អាយ​អាដ​តាមរយៈ​​កាកបាទក្រហមកម្ពុជា​៕​ដោយ សុផាន់​/sn