បិទ​វគ្គ​សិក្ខាសាលា​បណ្តុះបណ្តាល ស្តីអំពី​ធនធានមនុស្ស​ទេសចរ​ណ៍​កម្រិត​ខ្ពស់ ចិន​-​កម្ពុជា​ឆ្នាំ​២០១៨​នៅ​ក្រុង​សៀមរាប​

665
ចែករម្លែក

ដោយ:​គូលែន​/​សៀមរាប ៖ កាលពី​រសៀល​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​ព្រី​ន ក្រុង​សៀមរាប​ខេត្តសៀមរាប បានធ្វើ​ការបិទ​វគ្គ​សិក្ខាសាលា​បណ្តុះបណ្តាល ស្តីអំពី​ធនធានមនុស្ស​ទេសចរ​ណ៍​កម្រិត​ខ្ពស់ ចិន​-​កម្ពុជា ឆ្នាំ​២០១៨ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក ប៉ាក សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប លោក LIU ZHIJIUE កុងស៊ុល​ចិន ប្រចាំខេត្ត​សៀមរាប និង​លោក CHENG YUNCHUAN ប្រធាន​មូលនិធិ​ទំនាក់ទំនង​មិត្តភាព​អន្តរជាតិ​។​

លោក ប៉ាក សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា វគ្គ​សិក្ខាសាលា ស្តីពី​ធនធានមនុស្ស​ទេសចរ​ណ៍​កម្រិត​ខ្ពស់ ចិន​-​កម្ពុជា ពិតជា​មាន​សារៈសំខាន់​សម្រាប់​​​ក្រសួងទេសចរណ៍ និង​ស្ថាប័នរដ្ឋ នៃ​ប្រទេស​កម្ពុជា និង​គ្រឹះស្ថានសិក្សា​នានា ហើយ​សិក្ខាកាម​ទាំងអស់​និង​ទទួលបាន​ចំណេះដឹង​ថ្មីៗ យកទៅ​ប្រកប​អាជីវកម្ម​ទេសចរណ៍ ដើម្បី​ចូលរួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​និង​ការធ្វើ​ចំណាកស្រុក​ទៅរក​ការងារ​នៅក្រៅ​ប្រទេស​។​

លោក ពៅ ពិសិដ្ឋ ក៏បាន​សំណេះសំណាល និង​ថ្លែងអំណរគុណ ដល់​សិក្ខាកាម​ទាំងអស់ ដែល​បាន​ចំណាយពេល​ដ៏​មានតម្លៃ ដើម្បី​ចូលរួម​វគ្គ​សិក្ខាសាលា ស្តីពី​ធនធានមនុស្ស​ទេសចរ​ណ៍​កម្រិត​ខ្ពស់ ចិន​-​កម្ពុជា ហើយក៏​បាន​សំណូមពរ​ដល់​សិក្ខាកាម​ទាំងអស់​អោយ​យកចិត្តទុកដាក់​ដើម្បី​ទទួលបាន​ចំណេះដឹង​ថ្មីៗ ដែលជា​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​សម្រាប់​ក្រសួងទេសចរណ៍ និង​ស្ថាប័នរដ្ឋ នៃ​ប្រទេស​កម្ពុជា និង​គ្រឹះស្ថានសិក្សា ព្រមទាំង​អ្នកពាក់ព័ន្ធ​នានា​៕B/

#