បិទ​សន្និបាត​សន្និបាត​បូកសរុប​ឆ្នាំ​សិក្សា​២០១៨ និង​ទិសដៅ​ឆ្នាំ​សិក្សា​២០១៩ របស់​ខេត្តពោធិសាត់​

409
ចែករម្លែក

ដោយ​: ពស / ពោធិសាត់​: សន្និបាត​បូកសរុប វាយតម្លៃ​ការងារ​អប់រំ យុវជន​និង​កីឡា ខេត្ត​ឆ្នាំ សិក្សា​២០១៧-២០១៨​និង​ទិសដៅ​ឆ្នាំ​សិក្សា ២០១៨-២០១៩​ត្រូវបាន​បញ្ចប់​នា​រសៀល​ថ្ងៃទី​២៤​ខែមករា​ឆ្នាំ​២០១៩ បន្ទាប់ពី បាន​ដំណើរការ​យ៉ាង​មមាញឹក​អស់ រយៈ ពេល​២​ថ្ងៃ នៅ​បណ្ណាល័យ​សាមគ្គី​វិទ្យាល័យ​ពោធិ៍​ស​សាត់ ស្ថិតក្រោម​អធិបតីភាព​ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍ សាត់​។​

​ថ្លែង​នៅក្នុង​ឱកាស​នោះ​ឯកឧត្តម​មៅ​ធនិន​បាន​សំណូមពរ​ដល់​ដល់​មន្ត្រី​អប់រំ​និង​អ្នកពាក់ព័ន្ធ​ទាំង អស់​យកចិត្តទុកដាក់​ជម្រុញ រក​គន្លឹះ​សំដៅ​ធ្វើយ៉ាងណា​ឲ្យ សេវា​អប់រំ​ប្រកបដោយ​សមធម៌ គុណ​វ​ឌ្ឍិ​ខ្ពស់ ព្រោះថា​គ្រូ​គឺជា ពុម្ព ជាជាង​ចម្លាក់​ក្នុង​ការផលិត​ធនធានមនុស្ស​ថ្មី​។​ត្រូវមាន​ចិត្ត ករុណា​មេត្តា​ចំពោះ​មន្ត្រី​ក្រោម​ឧ​វាទ​និង​អនុវត្ត​ឲ្យ​បាន​នូវ​សហ លក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ីវិល​ច្បាប់​អប់រំ​និង​ពង្រឹង​អធិការកិច្ច​។

​នៅពេល​បិទ​សន្និបាត​នោះ ក៏បាន​ប្រគល់ជូន​ជ័យលាភី​និង ប​ណ្ណ័​សរសើរ​ដល់​សាលា​មាន​ស្នាដៃ​គឺ​ជ័យលាភី​លេខ​១​ចំនួន ៤​លេខ​២​ចំនួន​៥​និង​ប​ណ្ណ័​សរសើរ​ចំនួន​៨​ផងដែរ​៕ ល​