បីនាក់​រងរបួស​ធ្ងន់​ដោយសារ​ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​

925
ចែករម្លែក
  • 9
    Shares

(​កំពត​): យុវជន​បីនាក់​បាន​រងរបួស​ធ្ងន់​ដោយសារ​ម៉ូតូ​ពីរ​គ្រឿង បុក​គ្នា​ពេញទំហឹង​ពេល​កំពុង​បើកបរ​បញ្ច្រាស​ទិស កាលពី​យប់​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៧​។ ហេតុការណ៍​នេះ បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣១ ស្ថិតក្នុង​ភូមិ​ប្រា​ល ឃុំ​តានី ស្រុក​អង្គរជ័យ​។​

​នាយផ្នែក​ចរាចរណ៍​ស្រុក​អង្គរជ័យ លោក ទូច ច​ន្ធី បាន​ប្រាប់​ឱ្យដឹងថា ក្នុងចំណោម​ជនរងគ្រោះ​ទាំងបី​នាក់ សមត្ថកិច្ច​ទើបនឹង​បាន​ស្គាល់ឈ្មោះ​តែ​ម្នាក់​ប៉ុណ្ណោះ គឺ​សាម ស៊ុ​ង ភេទ​ប្រុស អាយុ ២២​ឆ្នាំ រស់នៅ​ភូមិ​ប្រប​សៀម ឃុំ​ឧ​ត្ត​ម​សុរិយា ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ យុវជន​ម្នាក់នេះ ធ្វើដំណើរ​ម្នាក់ឯង​ដោយ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា កម្លាំង​១២៥ ផលិត​ឆ្នាំ​២០១៤ គ្មាន​ស្លាក​លេខ​។ ចំណែក​ភាគី​ម្ខាង​ទៀត​មាន​គ្នា​ពីរ​នាក់​ជិះ​ម៉ូតូ​ម៉ាក​ស្មាស់ ពាក់​ស្លាក​លេខ​កំពត 1G-5071​។ ប្រភពពី​កន្លែងកើតហេតុ​បាន​រៀបរាប់ថា​កាលពី​វេលា​ម៉ោង​៨ និង​៤៥​នាទី​យប់​ថ្ងៃទី​២៣ ខែសីហា​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣១​ក្នុងភូមិ​ប្រា​ល ឃុំ​តានី​គឺ​ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​ពេញទំហឹង​ពេល​កំពុង​បើកបរ​បញ្ច្រាស​ទិស​ដោយ​ល្បឿន​លឿន​ដូចគ្នា​។ ដំបូង គេ​ឃើញ​ម៉ូតូ​មួយគ្រឿង​បើក​មកពី​ទិស​ខាងជើង​ធ្វើដំណើរ​ដោយ​យុវជន​ពីរ​នាក់​។ ខណៈនោះ​ក៏មាន​ម៉ូតូ​មួយគ្រឿង​ទៀត​បើកបរ​ដោយ​យុវជន​ម្នាក់​មកពី​ទិស​ខាងត្បូង រួច​បុក​គ្នា​ពេញទំហឹង​តែ​មន​តង​។

​ភ្លាមៗ អ្នក​នៅក្បែរ​កន្លែងកើតហេតុ​បាននាំគ្នា​ចូលទៅ​ជួយ ស្រាប់តែ​ឃើញ​យុវជន​ទាំង​បីនាក់​រងរបួស​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​ដូចគ្នា ទើប​ប្រញាប់ប្រញាល់​ទំនាក់ទំនង​ប្រាប់​សមត្ថកិច្ច និង​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ទៅកាន់​មន្ទីរពេទ្យ​ខេត្តតាកែវ និង​រាជធានី​ភ្នំពេញ​ជាបន្ទាន់​៕L ដោយ​៖ បូកគោ​