បី​ឆ្នាំ​ទៀត​គេ​អាច​នឹង​យក​បេះដូង​ជ្រូក​មក​វះកាត់​ប្តូរ​ឱ្យ​មនុស្ស​

369
ចែករម្លែក

គ្រូពេទ្យ​វះកាត់​ឈានមុខ​គេ​មួយរូប​បាន​និយាយថា បេះដូង​ជ្រូក​អាច​នឹង​យកមក​វះកាត់​ប្តូរ​ដាក់​មក​មនុស្ស​ក្នុង​រយៈពេល​បី​ឆ្នាំ​ទៀត​ក្នុង​ចំណាត់ការ​មួយ ដែល​អាច​លុបចោល​បញ្ជី​ឈ្មោះ​អ្នក​បរិច្ចាគ​បេះដូង​នៅ​ចក្រភព​អង់គ្លេស​។

​លោក សឺ ថេ​រិ​ន អ៊ីង​លី​ស ដែល​បានធ្វើ​ការវះកាត់​ប្តូរ​បេះដូង​ជោគជ័យ​លើកដំបូង​នៅ​ចក្រភព​អង់គ្លេស​បាន​និយាយថា គ្រូបង្ហាត់​របស់គាត់​នៅក្នុង​ការវះកាត់​ជោគជ័យ​ឆ្នាំ ១៩៧៩ នឹង​ព្យាយាម​ប្តូរ​ក្រលៀន​មនុស្ស​ជាមួយ​ក្រលៀន​ជ្រូក​នៅមុន​ដំណាច់ឆ្នាំ ២០១៩​។​

​គាត់​ជឿជាក់ថា នេះ​អាច​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការប្តូរ​សរីរាង្គ​ស្មុគស្មាញ​ជាងគេ​នៅក្នុង​ដំណើរការ​វះកាត់ “​ប្តូរ​សរីរាង្គ​”​។​

​លោក អ៊ីង​លី​ស បាន​ប្រាប់​កាសែត Sunday Telegraph ថា “​ប្រសិនបើ​លទ្ធផល​នៃ​ការប្តូរ​ក្រលៀន​ជ្រូក​មក​មនុស្ស ចេញមក​គឺ​ល្អ នោះ​ការប្តូរ​បេះដូង​ជ្រូក​មក​មនុស្ស​អាច​នឹងធ្វើ​ឡើង​ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ទៀត​។ ប្រសិនបើ​វា​ដំណើរការ​ជាមួយ​ក្រលៀន វា​ក៏​នឹង​ដំណើរការ​ជាមួយ​បេះដូង​ដែរ​”​។​

​តម្រូវការ​សរីរាង្គ​បរិច្ចាគ​សម្រាប់​ការប្តូរ​សរីរាង្គ​មាន​ច្រើនជាង​ការផ្គត់ផ្គង់ ខណៈ​ប្រជាជន​អង់គ្លេស​ចំនួន ២៨០ នាក់​កំពុង​រង់ចាំ​អ្នក​បរិច្ចាគ​បេះដូង​រៀងរាល់ថ្ងៃ​៕ ដោយ៖ កញ្ញាដាលីស

បេះដូង​ជ្រូង​អាច​នឹង​វះកាត់​ប្តូរ​មក​មនុស្ស​នៅ​ពីរ​ទៅ​បី​ឆ្នាំ​ទៀត
#