បី​នាក់​លង់ទឹក​ស្លាប់ នៅ​កន្លែង​ផ្សេងៗ​ពីគ្នា​ក្នុង​ថ្ងៃ​តែមួយ​នៅ​បន្ទាយមានជ័យ​

1220
ចែករម្លែក

ដោយ : ប​.​ជ័យ​/​បន្ទាយមានជ័យ : មនុស្ស​៣​នាក់​លង់ទឹក​ស្លាប់ នៅ​កន្លែង​ផ្សេងៗ​ពីគ្នា​ក្នុង​ថ្ងៃ​តែមួយ​នៅ​ស្រុក​មង្គល​បូរី​និង​ស្វាយចេក​កាលពី​ថ្ងៃទី​២២​មរ​សា​។​
លោក​វរសេនីយ៍ត្រី ងួន ភារ​ម្យ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​មង្គល​បូរី​បាន​ឲ្យ​ដឹងថា : ម៉ោង​៤​ល្ងាច​ថ្ងៃទី​២២ ខែមេសា នៅត្រង់ចំណុច​ប្រឡាយ ត​ភ្ជាប់​ពី​ស្ពាន ក្រឡ​ស្ថិត​ក្នុងភូមិ តា​អ៉ិ​ន​១ ឃុំ ស្រះ​រាំង ស្រុក មង្គល​បូរី មាន​ក្មេងប្រុស​លង់ទឹក​ស្លាប់​មួយ​នាក់​។ ជនរងគ្រោះ​ឈ្មោះ សង ភូ អាយុ ១០ ឆ្នាំ រស់នៅ​ភូមិ​ខាងលើ​។ មូលហេតុ​ចុះ​លេង​ទឹក​ប្រឡាយ​បណ្តាល​ឲ្យ​លង់​។​
លោក​បន្តថា​:​ករណី​ទី​២​កើតឡើង​វា​លា​ម៉ោង​៤​ល្ងាច​ថ្ងៃទី ២២ ខែ មេសា ត្រង់ចំណុច​ស្ទឹង​មង្គល​បូរី ស្ថិតក្នុង​ភូមិ​ខ្ទុ​ម​រាយ​កើត​ឃុំ​បត់​ត្រង់ ស្រុក មង្គល​បូរី​មាន​លោកតា​ម្នាក់​បាន​លង់ទឹក​ស្លាប់​។​ជនរងគ្រោះ​ឈ្មោះ ម៉ោង សូ អាយុ ៨៣ លំនៅ​ភូមិ​ខាងលើ​។ មូលហេតុ​ចុះ​ដក​បង្គោល​ស្ពាន​ក៏​រអិល​ជើង​ទៅក្នុង​ទឹក​ជ្រៅ​បណ្ដាល​ឲ្យ​លង់​។​
ចំណែក​លោក​វរ​សេនី​យ័​ជ័យ សុ​កា មេបញ្ជាការ​មូលដ្ឋាន​អហ​ស្រុក​ស្វាយចេក​ឲ្យ​ដឹងថា ករណី​ទី​៣​កើតឡើង​នៅ​ម៉ោង​៣​ល្ងាច ថ្ងៃទី​២២ ខែមេសា ត្រង់ចំណុច​ត្រពាំង​កំណប់​ក្បែរ​ភូមិ់​ស្ថិត​ក្នុងភូមិ​កំណប់ ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ជនរងគ្រោះ​ឈ្មោះ ឡូយ ឈិន ភេទ​ស្រី អាយុ ៥៣ ឆ្នាំ​មុខរបរ គ្មាន​រស់នៅ​ភូមិ​ខ្លែង​ពណ៌ ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក​បាន​ស្រវឹងស្រា ហើយ​ទៅ​ដក​ក្រអៅឈូក​ក៏​លង់​ស្លាប់​៕​មន​

ជនរងគ្រោះដោយលង់ទឹក(រូបប.ជ័យ)