បឹងកេត ទំនងជា​អស់​ឱកាស បន្ទាប់ពី​ចាញ់ Home United ០ ទល់ ៦

1122
ចែករម្លែក

​ដោយ​:​រ៉ូ​ហ្សា​ ​ ​
​ភ្នំពេញ​៖​ក្រុមបាល់ទាត់​បឹងកេត អែ​ហ្វ​ស៊ី​របស់​កម្ពុជា ឱកាស​កាន់តែ ខើច ហើយ ក្នុងការ​ស្វែងរក​កៅអី​វគ្គ​បន្ដ នៃ​ពានរង្វាន់ AFC Cup 2018 បន្ទាប់ពី ត្រូវ ក្រុម​ម្ចាស់ផ្ទះ Home United របស់​សិង្ហ​បុរី បំបាក់​ក្នុង​លទ្ធផល ០ ទល់ ៦ កាលពី យប់​ថ្ងៃទី​១៤ មីនា នៅ​កីឡដ្ឋាន Jalan Besar សឹង្ហ​បូរី​នោះ​។​
​ ​
​កាលពី​ជំនួប​ជើង​ទី​១ បឹងកេត បាន​យកឈ្នះ​ក្រុម Home United លើទឹក ដី ខ្លួន ៣​ទល់​២ ប៉ុន្ដែ​សម្រាប់​ជើង​ទី​២ សូម្បី​ឱកាស​បំបែក​ពងមាន់ របស់​ក្រុម​ជើង ខ្លាំង សិង្ហ​បុរី​នេះ ក៏​ពួកគេ ធ្វើ​មិន​បានដែរ ។ ជាមួយនឹង​ការ​គ្មាន​ឱកាស​នេះ ក្រុម Home United សងសឹក​បាន សម្រេច យ៉ាង​ចាស់ដៃ ដោយ​លត់​ក្រុម​បឹងកេត ដល់​ទៅ ៦ គ្រាប់ ទល់ ០ ឯណោះ ។ ការបរាជ័យ​នេះ បានធ្វើ​ឲ្យ​ក្រុម​បឹងកេត រក្សា​កៅអី​បាត​តារាង ក្នុង​ពូ​ល F នឹងមាន ៣ ពិន្ទុ ស្មើ​ក្រុម Shan United របស់​មី​យ៉ាន់​ម៉ា​ដដែល​។ រីឯ​ក្រុម Ceres-Negros របស់​ហ្វីលីពីន ដែល កំពុងកាន់ ១០ ពិន្ទុ ក្នុង​ដៃ ក្រុម​បាន​កក់​កៅអី​វគ្គ​បន្ដ ដោយ​ស្វ័យប្រវត្តិ ក្រោយ​បន្ដ​យកឈ្នះ​ក្រុម Shan United ១-០ កាល ពី ម្សិលមិញ គ្រា​ដែល​ក្រុម Home United កាន់តែ​មានឱកាស​ក្រោយ រកបាន ៧ ពិន្ទុ ខណៈ​សល់ ២ ប្រកួត​ក្នុង​ដៃ​រៀងៗ​ខ្លួន ៕V

ទិដ្ឋភាព​ប្រកួត​រវាង​បឹងកេត​ជាមួយ Home United

#