បុក​គោយន្ដ បង្ក​បាក់ក​ស្លាប់​ម្នាក់​

663
ចែករម្លែក

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: ម៉ូតូ​បុក​ពីក្រោយ​គោយន្ដ បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​បាក់ក​ស្លាប់​នៅនឹងកន្លែង​ក្នុង​គ្រោះថ្នាក់ កាលពី​ម៉ោង​៨​យប់ ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៨ លើផ្លូវ​ជាតិ​៥៨ ស្ថិត​ក្នុងភូមិ​កណ្តោល ឃុំ​អូរ​ស្រឡៅ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ត្រី តាំង សុខ​ហេង មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​ម៉ាឡៃ​បាន​ឲ្យ​ដឹងថា : ម៉ូតូ​ម៉ាក​ព្រីម​ព​ណ័​ខ្មៅ​ផ​លលិត​ឆ្នាំ​២០១០​ពាក​ស្លា​លេខ បន្ទាយមានជ័យ​1 D.1035 បើក​ដោយ​ជនរងគ្រោះ​ឈ្មោះ ឡា​ច កូន​នាង ភេទ​ប្រុស អាយុ ១៨​ឆ្នាំ លំនៅ​នៅ​ភូមិ​បឹងរាំង ឃុំ​អូរ​ស្រឡៅ​ស្រុក​ម៉ាឡៃ ខេត្ដ​ន្ទា​យ​មានជ័យ​។ ម៉ូតូ​បើក​ក្នុង​ល្បឿន​លៀន​ពី​កើ​តទៅ​លិច លុះ​បើក​មកដល់​ចំណុចកើតហេតុ ក៏​ទៅបុក​គោយន្ត​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​បាក់ក​ស្លាប់​នៅនឹងកន្លែង​។ គ្រោះថ្នាក់​នេះ​កើតឡើង​ដោយ​អ្នកបើក​គោយន្ដ នឹង​បើក​ម៉ូតូ​បើក​ខ្វះ​ការប្រុងប្រយ័ត្ន​៕ ល​