បុក​ចេក​ខ្ចី​

505
ចែករម្លែក
  • 2
    Shares

+ គ្រឿងផ្សំ​
– ចេក​ខ្ចី ២​ផ្លែ​
– ស្វាយ​ខ្ចី ១​ផ្លែ​
– ផ្លែ​ត្រប់​មូល​ខ្ចី ២​ផ្លែ​
– ខ្ទឹមស ៧ កំពឹស​
– ម្ទេស​ក្រហម ៥​គ្រាប់​
– ម្ទេស​ហ៊ុយ ១​ស្លាបព្រា​បាយ​
– ស្ករត្នោត ១​ស្លាបព្រា​បាយ​
– ទឹកត្រី ១​ស្លាបព្រា​បាយ​
– ទឹកប្រហុក ១​ស្លាបព្រា​បាយ​កន្លះ​
– ប៊ីចេង ១​ចុង​ស្លាបព្រា​បាយ​
– ក្រូចឆ្មារ ២​ផ្លែ​

+ វិធី​ធ្វើ​
– សាប់​ស្វាយ និង​ចេក​ខ្ចី​ទុក​មួយអន្លើ​
– បុក​ខ្ទឹមស ម្ទេស​ក្រហម ម្ទេស​ហ៊ុយ​ឲ្យ​ម៉ដ្ឋ សឹម​ដាក់​ចេក និង​ស្វាយ​បុក​ជាមួយ
– បន្ទាប់មក ដាក់​គ្រឿង​ស្ករត្នោត ទឹកត្រី ទឹកប្រហុក ប៊ីចេង ហាន់​ផ្លែ​ត្រប់ និង ក្រូចឆ្មារ​កាត់​ជា​ដុំ​តូចៗ ល្មម​ដាក់​បុក​ជាមួយគ្នា​កូរ​ឲ្យ​ចូលជាតិ​រួច​ជាការ​ស្រេច ៕